វិធីងាយស្រួល២យ៉ាងជួយឱ្យសាច់អញ្ចាញដែលស្រុត ដុះឡើងវិញ

ករណីស្រុតអញ្ចាតមិនធ្ងន់ធ្ងរអាចព្យាបាលបានយ៉ាងងាយស្រួលដោយពេទ្យធ្មេញ។ អញ្ចាញស្រុតទុកចោលយូរមិនព្យាបាលអាចឈានទៅដល់ការវះកាត់ ដូច្នេះបើមានបញ្ហាស្រុតអញ្ចាញគួរប្រញាប់ព្យាបាលឱ្យហើយ។ 

ការព្យាបាលតាមរបៀបវះកាត់មិនល្អប៉ុន្មានទេដល់សុខភាពមាត់ធ្មេញ ព្រោះវាប៉ះពាល់ដល់ជាលិកាធ្មេញ និងឆ្អឹង។ ប្រសិនបើមានជំងឺអញ្ចាញ លោកអ្នកគួរពិគ្រោះយោបល់ជាមួយទន្តពេទ្យ មុនពេលព្យាបាលការស្រុតអញ្ចាញតាមបែបធម្មជាតិដូចខាងក្រោម។ 

១. តែបៃតង ៖ តែបៃតងតែងល្បីជាយូរមកហើយសម្រាប់អត្ថប្រយោជន៍សុខភាពមហាសាលរបស់វា។ វាសម្បូរទៅដោយសារធាតុអង់ទីអុកស៊ីដង់ ដែលជួយកម្ចាត់រ៉ាឌីកាលសេរី (បង្កមហារីក) និងសារធាតុសំខាន់ៗទៀតដែលជួយព្យាបាលនិងជួយឱ្យដុះឡើងវិញនូវអញ្ចាញដែលស្រុត។ ពិសាតែបៃតងមួយពែងរាល់ថ្ងៃគឺលើសពីគ្រប់គ្រាន់ដើម្បីព្យាបាលការស្រុតអញ្ចាញ។ 

២. ប្រទាលកន្ទុយក្រពើ ៖ គុណសម្បត្តិប្រឆាំងរលាក និង ជួសជុលកោសិការបស់ប្រទាលកន្ទុយក្រពើបានធ្វើឱ្យប្រទាលនេះក្លាយជាឱសថធម្មជាតិដ៏ពេញនិយម។ ក្នុងករណីស្រុតអញ្ចាញ គុណសម្បត្តិប្រឆាំងបាក់តេរីរបស់ប្រទាលធ្វើឱ្យវាក្លាយជាវិធីព្យាបាលបែបធម្មជាតិដ៏អស្ចារ្យដើម្បីជួសជុលកោសិកាខូច និងទប់ស្កាត់ការឆ្លងជំងមាត់ធ្មេញយ៉ាងមានប្រសិទ្ធភាព។ 

លាយជាតិអន្ធិលៗរបស់ប្រទាលជាមួយទឹកមួយកែវ។ បន្ទាប់ពីដុសធ្មេញរួច យកទឹកនោះមកខ្ពុលបីដងក្នុងមួយថ្ងៃ ហើយត្រូវខ្ពុលយ៉ាងតិច ៥ នាទី៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab