adverise with khmeread 32428eaa00000578 3495426 image m 2 1458148184167

រុស្ស៊ី​ប្រកាស​គម្រោង​ផលិត​ម៉ាស៊ីន​នុយក្លេអ៊ែរ​អាច​នាំ​អវកាសយានិក​ទៅ​ភព​អង្គារ​ត្រឹមតែ​ប្រាំមួយ​សប្ដាហ៍​

​    ​ប្រទេស​រុស្ស៊ី​បានប្រកាសថា​នឹងធ្វើ​ការសាកល្បង​ម៉ាស៊ីន​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​២០១៨ ដែល​អាចជួយ​នាំ​អវកាសយានិក​ទៅដល់​ភព​អង្គារ​ត្រឹមតែ​រយៈពេល​ប្រាំមួយ​សប្ដាហ៍​តែប៉ុណ្ណោះ​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ១៦ ខែមីនា​។

​    ​បើ​ប្រៀបធៀប​នឹង​យានអវកាស​ធម្មតា គេ​ត្រូវ​ប្រើពេល​១៨​ខែ​ទើប​ទៅដល់​ភព​អង្គារ ហើយ​រុស្ស៊ី​ជា​ប្រទេស​ដំបូង​ដែល​យក​មនុស្ស​ទៅ​ចុះចត​នៅលើ​ភព​ក្រហម​នេះ​។​

​    ​ប្រទេសមួយ​នេះ​ជឿជាក់​លើ​កម្លាំង​ច្រាន​របស់​នុយក្លេអ៊ែរ ដោយសារតែ​វា​មាន​ទម្ងន់​ស្ទើរតែ​ពាក់កណ្ដាល​ទៅហើយ​នៃ​គ្រាប់​រ៉ុក្កែត​គីមី ដោយ​គ្មាន​ការកាត់បន្ថយ​ល្បឿន​នៃ​ការ​រុញ​ទៅមុខ​នោះទេ​។​

​    ​លោក Sergey Kirienko ប្រធាន​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Rosatom ប្រាប់​វេ​ប​សាយ RT ថា "​អង្គភាព​នុយក្លេអ៊ែរ​អាចធ្វើ​រឿងនេះ​បាន​ដើម្បី​ទៅដល់​ភព​អង្គារ​ដោយ​ប្រើពេល​ជាង​មួយខែ ដោយ​ផ្តល់នូវ​សមត្ថភាព​រុញច្រាន និង​បង្កើនល្បឿន​ទៅមុខ​យ៉ាង​ល្អ​។ សព្វថ្ងៃ​ម៉ាស៊ីន​ដែល​យើង​បាន​ប្រើប្រាស់​ដើម្បី​ទៅ​ភព​អង្គារ​ត្រូវ​ប្រើពេល​១​ឆ្នាំកន្លះ ដោយ​ជួនកាល​ពុំ​អាច​វិលត្រឡប់​មកវិញ​ទៀតផង​"៕

adverise with khmeread
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់