អ៊ីតាលីបង្កការភ្ញាក់ផ្អើលដោយបង្កើតទុយោបឺតចេញពីមីប៉ាស្តាដើម្បីលុបបំបាត់ទុយោប្លាស្ទិក

បំភ្លេចពីទុយោប្លាស្ទិក។ បំភ្លេចពីទុយោក្រដាស។ ខណៈដែលពិភពលោកកំពុងស្វែងរកវិធីដើម្បីបញ្ឈប់ផែនដីពីសំរាមផ្លាស្ទិក បច្ចុប្បន្នមីប៉ាស្តាអ៊ីតាលីគឺជាគន្លឹះដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ។

ចាប់តាំងពី McDonald បានបំបាត់ប្លាស្ទិកចេញពីអាហារដ្ឋានរបស់ខ្លួន និងប្រើប្រាស់ទុយោជំនួសវិញ បច្ចុប្បន្នការជជែកវែកញែកពីទុយោហាក់មិនបញ្ចប់នោះទេ។ ជាក់ស្តែង បារនៅអ៊ីតាលីបានផ្តួចផ្តើមនូវគំនិតច្នៃប្រឌិតដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ដោយពួកគេផ្តល់អតិថិជនរបស់ខ្លួននូវទុយោមីប៉ាស្តាសម្រាប់ភេសជ្ជៈរបស់ពួកគេ។

បង្ហោះនៅលើបណ្តាញសង្គម Raddit ដោយឈ្មោះ u/GranFabio គណនីមួយនេះបានចែកចាយពីរូបថតជាច្រើនសន្លឹកនៃភេសជ្ជៈរបស់ពួកគេជាមួយនឹងទុយោប៉ាស្តា ដោយសរសេរថា "នៅទីនេះក្នុងប្រទេសអ៊ីតាលី បារជាច្រើនចាប់ផ្តើមប្រើប្រាស់ប៉ាស្តាធ្វើជាទុយោដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ បច្ចេកវិជ្ជារបស់ពួកយើងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាថ្មីម្តងទៀតហើយ"។

មនុស្សជាច្រើនបានឆ្លើយតបទៅនឹងរូបភាពដោយបង្ហាញក្តីស្រឡាញ់ទៅលើគំនិតនេះ។ អ្នកលេង Raddit មួយរូបបានសរសេរថា "វិស្វកម្មអ៊ីតាលីពិតជាល្អវិចិត្រ" ខណៈអ្នកផ្សេងទៀតនិយាយថា "ឥឡូវអ្នកកំពុងនិយាយភាសារបស់ខ្ញុំ"៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab