ម្ដាយវាយកូនរឿងធ្វើលំហាត់បណ្ដើរ មើលទូរទស្សន៍បណ្ដើរ ក្រោយមកក៏លួងនាងដោយយកចំណីឱ្យញ៉ាំ តែមិននឹងស្មានថានាងក្អួត ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ម្ដាយរន្ធត់ចិត្តស្ទើរគាំងបេះដូង

សិស្សសាលាបឋមម្នាក់ក្នុងភាគខាងជើងប្រទេសចិន បានស្លាប់ បន្ទាប់ពីដាច់សរសៃឈាមខួរក្បាល ជាលទ្ធផលនៃការទះក្បាលពីក្រោយ ដែលនាងទទួលបានវាពីម្ដាយខ្លួនដោយសារតែធ្វើលំហាត់ខុសពេលនាងកំពុងមើលទូរទស្សន៍។

ក្មេងស្រីអាយុ ៨ ឆ្នាំ ដែលរស់នៅក្នុងទីក្រុង Tongchuan ខេត្ត Shaanxi ត្រូវបានម្ដាយទះក្បាលពីក្រោយម្ដងហើយម្ដងទៀត ខណៈដែលនាងធ្វើលំហាត់ផងមើលតុក្កតាផងពេលរសៀល ដែលប៉ះពាល់ដល់ការផ្ដោតអារម្មណ៍។

ដោយឃើញធ្វើលំហាត់ខុសច្រើនពេក ម្ដាយរបស់ក្មេងស្រីអន់ចិត្តជាខ្លាំង និងទះក្បាលនាងពីក្រោយ មុនពេលនាងយំ។ ភា្លមនោះម្ដាយក៏បានយកមាន់ឱ្យញ៉ាំ និងក្មេងស្រីក៏មានអារម្មណ៍ប្រសើរវិញបន្តិច។ មួយសន្ទុះក្រោយមកស្រាប់តែក្មេងស្រីនោះ ក្អួត ហើយម្ដាយនាងគិតថា នាងពុលចំណីក៏បានដឹកទៅមន្ទីរពេទ្យ តែជាអកុសល្យនាងស្លាប់នៅយប់បន្ទាប់។

ពេលវេជ្ជបណ្ឌិតធ្វើកោសល្យវិច្ច័យពីការស្លាប់របស់នាង ទើបដឹងថា នាងស្លាប់ដោយសារតែដាច់សរសៃឈាមខួរក្បាល។ ចំណែកម្ដាយក្រោយដឹងលទ្ធផលនៃការស្លាប់របស់កូនស្រី គ្មានពាក្យអ្វីនឹងថ្លែងក្រៅពីយំបោកខ្លួនរហូតសន្លប់នោះឡើយ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab