ការជាប់ម្រាមដៃគឺជារឿងកើតឡើងចំពោះមនុស្សទូទៅ។ អាការៈនេះបង្កឱ្យឈឺចាប់ ជាប់ម្រាមដៃឆ្កុយ ពិបាកលាដៃឱ្យបានរហ័សរហួន ហើម និងរលាក។
សូមកុំព្រងើយកន្តើយនឹងបញ្ហានេះឱ្យសោះ ព្រោះប្រសិនបើមិនព្យាបាលទាន់ពេលទេ របួសនេះអាចកាន់តែឈឺចាប់ និងក្លាយជាជំងឺរ៉ាំរ៉ៃតែម្តង។ តែកុំបារម្ភ ប្រសិនបើវាមិនទាន់ឈានដល់ដំណាក់កាលរ៉ាំរ៉ៃនៅឡើយទេ សូមសាកវិធីដូចខាងក្រោម៖
* វិធីយកទឹកកស្អំ
- រុំដុំទឹកកកជាមួយនឹងកន្សែងស្តើង
- ស្អំវាទៅលើម្រាមដៃជាប់ រយៈពេល ១០ នាទី
- រួចទុកឱ្យម្រាមដៃវិលត្រឡប់ទៅសីតុណ្ហភាពធម្មតារបស់វាវិញ បន្ទាប់មកស្អំវារយៈពេល ១០ នាទីម្តងទៀត
- ធ្វើបែបនេះឱ្យបាន ២ ទៅ ៣ ដងក្នុងមួយថ្ងៃ
- ធ្វើតាមវិធីនេះឱ្យបាន ៤ ទៅ ៥ លើកក្នុងមួយថ្ងៃ ហើយធ្វើឱ្យបានបីបួនថ្ងៃដំបូង លោកអ្នកនឹងកត់សម្គាល់ឃើញម្រាមដៃរលាស់បានស្រួលវិញ។
សម្គាល់៖ មិនត្រូវយកដុំទឹកកកដាក់ពីលើស្បែកផ្ទាល់នោះទេ។ ហើយចំពោះអ្នកដែលកើតជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមគួរសួរយោបល់ពីវេជ្ជបណ្ឌិត មុននឹងយកទឹកកកស្អំ៕
