មេទ័ពឃឺដប្រាប់អាមេរិកថា "អ្នកឯងទុកពួកយើងចោលឱ្យគេមកអារកសម្លាប់ចោល"

មេបញ្ជាការនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិឃឺដបានប្រាប់អ្នកការទូតជាន់ខ្ពស់អាមេរិកម្នាក់ថា "អ្នកឯងកំពុងទុកពួកយើងចោលឱ្យគេមកអារកសម្លាប់ចោល" ដោយទាមទារដឹងថាតើសហរដ្ឋអាមេរិកនឹងធ្វើអ្វីដែរឬអត់ដើម្បីការពារជនជាតិឃឺដស៊ីរី ខណៈតួកគីនៅតែបន្តប្រតិបត្តិការយោធារបស់ខ្លួនសំដៅទៅលើជនជាតិឃឺដ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។ នេះយោងតាម CNN ផ្សាយកាលពីថ្ងៃទី១២តុលា។

លោកនាយឧត្តមសេនីយ៍ Mazloum Kobani Abdi បានប្រាប់ប្រេសិតពិសេសរងនៃសម្ព័ន្ធភាពពិភពលោកដើម្បីកម្ចាត់ក្រុម ISIS លោក William Roebuck នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ថា "អ្នកឯងបោះបង់ពួកយើងចោល។ អ្នកឯងទុកពួកយើងចោលឱ្យគេមកអារកសម្លាប់ចោល"។ នេះយោងតាមរបាយការណ៍ផ្ទៃក្នុងរបស់រដ្ឋាភិបាលអាមេរិកដែលទទួលបានផ្តាច់មុខដោយ CNN។

លោក Mazloum បានបន្ថែមថា "អ្នកឯងមិនមានឆន្ទៈការពារប្រជាជនទេ ប៉ុន្តែអ្នកមិនចង់បញ្ជូនកងកម្លាំងផ្សេងទៀតមកការពារពួកយើងទេ។ អ្នកឯងបានលក់ពួកយើង ហើយនេះជាអំពើអសីលធម៌"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab