ជប៉ុនរងគ្រោះទ្វេ ព្យុះកំណាចផងនិងរញ្ជួយដីផងក្នុងពេលតែមួយ ខណៈប្រជាជនជាង៧លាននាក់ត្រូវជម្លៀសខ្លួន

មនុស្សជាង ៧ លាននាក់ត្រូវបានប្រាប់ឱ្យជម្លៀសខ្លួននៅក្នុងប្រទេសជប៉ុន ខណៈព្យុះទីហ្វុងមានឥទ្ធិពលខ្លាំងបំផុតរបស់ប្រទេសនេះក្នុងរយៈពេល ៦ ទសវត្សរ៍ បានបោកបក់លើដីគោកនៅកោះ Honshu។ នេះយោងតាមកាសែត Daily Mail សរសេរនៅថ្ងៃទី ១២ តុលា។ 

ប្រជាជនប្រមាណ ៧,៣ លាននាក់ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមបទបញ្ជាជម្លៀសខ្លួន ហើយមនុស្សជាង ៣០ នាក់បានរងរបួស បន្ទាប់ពីព្យុះ Hagibis បានបោកបក់មកលើឆ្នេរភាគខាងត្បូងកាលពីថ្ងៃសៅរ៍។

សូម្បីមុនពេលព្យុះនេះបក់មកលើដីគោក វាបានបង្ខំឱ្យលុបចោលការប្រកួតបាល់ឱបពិភពលោកចំនួនពីរប្រកួត ផ្អាកការប្រណាំងរថយន្ត Grand Prix របស់ជប៉ុន និង ផ្អាកជើងហោះហើរទាំងអស់នៅក្នុងទីក្រុងតូក្យូ។

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ព្យុះនេះបានចូលមកដល់កោះ Honshu ដ៏សំខាន់របស់ជប៉ុននៅម៉ោង ៧ យប់ មុនពេលវាយលុកចូលកោះ Izu ដែលស្ថិតនៅឧបទ្វីបភាគនិរតីនៃទីក្រុងតូក្យូ។

ព្យុះនេះបានឆក់យកជីវិតមនុស្ស២នាក់មុនគេ មុនពេលវាបក់មកដល់ឆ្នេរ នៅពេលខ្យល់ខ្លាំងពីសមុទ្របោកឡានមួយប៉ើងទៅលើមេឃនៅទីក្រុង Chiba ភាគខាងកើតទីក្រុងតូក្យូ និង សម្លាប់អ្នកបើកបរនិងអ្នកដំណើរ។ 

ហើយនៅល្ងាចដដែលនោះក៏មានរញ្ជួយដី ៥,៧ រិច្ឆទ័រផងដែរ វាយប្រហារតំបន់ជុំវិញទីក្រុងតូក្យូ ដោយរឹតនាំមកនូវការភ័យខ្លាចដល់ប្រជាជនដែលកំពុងជម្លៀសខ្លួន៕ 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab