រថយន្តទំនើប Ranger Rover ពន្លះក្បាលថ្មពុះចែកទ្រូងផ្លូវបាក់២កង់នៅស្តុបក្ដាន់ពីរ

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់បានបើករថយន្តមូយគ្រឿងទំនងជាស្រវឹងស្រាបើក បោះពួយយ៉ាងលឿនបានជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់អស់២កង់ហើយរថយន្តខូចខាតផ្នែកខាងមុខខូចខ្ទេច បានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃអាទិត្យទី១៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីកែងផ្លូវR6 សង្កាត់ស្រះចក ខណ្ឌដូនពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់បើករថយន្តមួយគ្រឿងម៉ាក Ranger Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB .1777 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបោះពួយយ៉ាងលឿន។

ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់អស់២កង់រថយន្តខ្ទេចមួយណាត់មុខស្ទើរតែទាំងស្រុង។ ចំណែកភ្លើងដាក់លើក្បាលថ្ម ពុះចែកទ្រូងផ្លូវក៏បាក់ធ្លាក់មកក្រោមដែរ។ តែសំណាងល្អមិនបង្កឱ្យអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab