កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ជនសង្ស័យគ្រឿងញៀន៤នាក់

បន្ទាយមានជ័យ ៖ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីចែកចាយ រក្សាទុក ឬប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ចំនួន ០២ គោលដៅផ្សេងគ្នាដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅវេលាម៉ោង ១រសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩កន្លងទៅ។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ៤នាក់រួមមាន ឈ្មោះ វេត ពឺន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ, ឈ្មោះ ហ៊ន តៈវណ្ណ ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ, ឈ្មោះ ធី  និច ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ និងឈ្មោះ ហុង គឹមឡេង ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។

ដកហូតវត្ថុតាងរួមមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០៦កូនថង់, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃចំនួន ០៣គ្រឿង, នាឡិកាដៃចំនួន ០២គ្រឿង, ខ្សែកលោហធាតុពណ៌លឿង ០១ខ្សែ, ចិញ្ចៀនលោហធាតុពណ៌លឿង ០៣វង់, ក្រវិលលោហធាតុពណ៌លឿង ០១ចំហៀង, កូនថង់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី នាថ្ងៃទី១២ តុលា ឆ្នាំ២០១៩៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab