ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ឃាត់ខ្លួនជនសង្ស័យម្នាក់ប៉ុនប៉ងលួចម៉ូតូ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបាន ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួនក្នុងករណីប៉ុនប៉ងលួចម៉ូតូ នៅបន្ទប់ជួលម្តុំសំណង់មិនទាន់រៀបរយ ផ្លូវ៣៥៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅថ្ងៃទី១២ តុលា ឆ្នាំ២០១៩ ម៉ោង១០ និង៣០នាទី។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ យិន គីមហួ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា នៅថ្ងៃទី១២តុលាឆ្នាំ២០១៩ ម៉ោង១០និង៣០នាទី ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ល្បាតក្នុងមូលដ្ឋាន ពេលមកដល់បន្ទប់ជួលម្តុំសំណង់មិនទាន់រៀបរយផ្លូវ៣៥៧ ភូមិកណ្តាល សង្កាត់ច្បារ អំពៅ២ មានការសង្ស័យក៏ធ្វើការត្រួតពិនិត្យបន្ទប់ជួលជនសង្ស័យរកឃើញ ដែកកែច្នៃចុងស្រួចសម្រាប់កាច់សោកម៉ូតូចំនួន០២ ដែលជនសង្ស័យលាក់ក្រោមពូក ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab