Madonna 19

អ្នកគាំទ្រវ័យ១៧ឆ្នាំដែល Madonna ទាញអាវលេចសុដន់លើឆាកចេញមុខការពារតារាចម្រៀងប៉ប់រូបនេះ

            អ្នក​គាំទ្រ​ដែល​ត្រូវ​តារាចម្រៀង​ប៉ប់ Madonna ទាញអាវផ្នែក​ខាង​លើ​លេចសុដន់​កណ្តាល​វាល​នោះ បាន​ចេញមុខការពារ​តារាចម្រៀង​ប៉ប់​រូបនេះ។

            យុវតី​ដ៏ស្រស់ស្អាតឈ្មោះ Josephine Georgiou អាយុ​១៧​ឆ្នាំ​បាន​ចាត់​ទុក​ការ​ទាញ​អាវនិងធ្វើឲ្យ​នាង​លេចសុដន់​លើ​ឆាក​នោះថា ជា​ព្រឹត្តិការណ៍​អស្ចារ្យ​បំផុត​ក្នុង​ឆាក​ជីវិត​របស់នាង។

            នាងក៏បានអះអាងផងដែរថា មានតែនាងម្នាក់គត់ដែល​មាន​សិទ្ធិ​ហៅ​រឿង​នេះថា ជារឿងអាម៉ាស់ បន្ទាប់ពីបណ្តាញសង្គម​ធ្វើ​ការរិះគន់​ ក្រោយ​ពី​មាន​ឧប្បត្តិហេតុនេះកើតឡើង​កាល​ពីថ្ងៃព្រហស្បតិ៍នៅក្រុង Brisbane

            នាងបាន​និយាយថា “មានតែខ្ញុំម្នាក់ប៉ុណ្ណោះ ដែលត្រូវ​សម្រេចថា ខ្ញុំគួរអា​ម៉ាស់​មុខឬក៏អត់។ ហេតុ​អ្វីក៏មនុស្សគ្រប់គ្នា​សន្និដ្ឋានថា ខ្ញុំអាម៉ាស់មុខ​ដោយ​សារ​តែការលេច​សុដន់​ ចុងសុដន់​ឬដងខ្លួន​របស់ខ្ញុំនោះ?”

            ទស្សនិកជន​រាប់ពាន់នាក់កំពុងទស្សនា ខណៈ​ពេល​យុវតី Josephine លេចសុដន់​ អំឡុងកម្មវិធីប្រគំតន្ត្រី​ដែល​រៀបចំធ្វើ​នៅ​មជ្ឈមណ្ឌល Brisbane Entertainment Centre

            អំឡុងកម្មវិធីប្រគំតន្ត្រីនេះ Madonna បាន​អញ្ជើញ​ Josephine ឡើង​លើ​ឆាក ហើយទាញអាវផ្នែក​ខាងលើ​របស់នាង​ចេញ​ធ្វើ​ឲ្យ​លេចសុដន់ បន្ទាប់មក​ Madonna ធ្វើ​ជា​និយាយ​សូមអភ័យទោស​ហើយ​ប្រាប់ឲ្យ​យុវតីរូបនេះធ្វើតប​មក​លើ​ខ្លួន​វិញ៕

អ្នកនឹងចូលចិត្ត

មតិយោបល់