ក្រុមហ៊ុន Chevrolet គ្រោងដកខ្លួនចេញពីកិច្ចសន្យាឧបត្ថម្ភអាវដល់ក្លឹប Man Utdដែលមានទឹកប្រាក់៤០០លានផោន

        មានសេចក្តីរាយការណ៍​ថា ក្រុមហ៊ុន​Chevrolet ចង់​ដកខ្លួន​ចេញពី​កិច្ច​ព្រមព្រៀង​ឧបត្ថម្ភ​អាវកីឡាករ​ដែលមាន​ទឹកប្រាក់ ​៤០០​លានផោន​ជាមួយ​ក្លឹប​ Man Utdដោយ​សារតែ​ក្រុមនេះធ្វើ​មិនបាន​ល្អ​នៅ​ក្របខណ្ឌ​ EPL ។

        ក្រុមបិសាចក្រហម​ដែល​ធ្លាប់ធ្វើព្យុះធ្វើភ្ញៀងនៅក្របខណ្ឌបាល់ទាត់​អង់​គ្លេស​​នោះ ចាប់ផ្តើម​មិនបាន​ល្អទេនៅក្នុងយុទ្ធនាការ​ក្របខណ្ឌ​ PL នៅរដូវកាលនេះ បើ​​ធៀប​នឹង​រយៈ​ពេល​៣០​ឆ្នាំ​ចុងក្រោយ​នេះ ហើយធ្លាក់មកលេខរៀងទី​១២នៅលើ​តារាង​ពិន្ទុ​ ដោយ​មាន​តែ២ពិន្ទុនៅលើ​តំបន់កាត់ចេញ។

        ទម្រង់លេង​មិន​ល្អនេះ​បាន​ធ្វើ​ឲ្យក្រុម​ហ៊ុន​ផលិត​រថយន្តរបស់អាមេរិក​មួយនេះ​ ​មាន​ការ​បារម្ភ​ ហើយ​ដែលក្រុម​ហ៊ុននេះ​បាន​ចុះកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុងទំហំទឹកប្រាក់​៤០០​លានផោន​កាលពីឆ្នាំ​២០១២ ។

        ទោះបីជា​យ៉ាងណា ក្រុមបិសាចក្រហម​នេះ​ចាប់​ផ្តើម​ធ្លាក់​ទម្រង់លេង​ជា​បន្ត​បន្ទាប់ ចាប់តាំងពីពេលនោះមក ហើយ​ថា ក្រុមហ៊ុន Chevrolet ទំនងជា​មិនប​ន្ត​កិច្ច​សន្យា​ថ្មីទៀត​នោះទេ ខណ:ដែល​កិច្ចសន្យាបច្ចុប្បន្ននឹង​បញ្ចប់នៅ​រដូវ​កាល​ក្រោយ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab