នៅសល់ឱកាសបីប្រកួតទៀតសម្រាប់លោក Marco Silva សង្គ្រោះការងាររបស់លោកនៅក្លឹប Everton

        តាម​សេចក្តី​រាយការណ៍ថា អ្នក​ចាត់ការ​ក្លឹប Everton លោក Marco Silva នៅ​មាន​ឱកាស​បីប្រកួត​ទៀតប៉ុណ្ណោះ ដើម្បី​ការ​សង្គ្រោះ​ការ​ងារជាអ្នកចាត់ការ​របស់​លោក​នៅ​ក្លឹប Everton ។

        អ្នក​ចាត់ការ​សញ្ជាតិព័រទុយហ្គាល់រូប​នេះ​ជួប​រឿងមិនល្អ​នៅពេល​ចាប់ផ្តើម​រដូវកាល​ថ្មី ដោយ​ក្រុម​របស់​លោក​ទើបតែរកបានជ័យជម្នះ​២លើកប៉ុណ្ណោះដោយ​ឆ្លង​កាត់​៨ប្រកួត​។

        នៅដើមរដូវកាល​នេះ ក្រុម​ Everton ដឹង​ខ្លួន​ច្បាស់​ថា ពួកគេ​ធ្លាក់ចូលក្នុងតំបន់​កាត់​ចេញ ហើយ​លោក Silva ត្រូវ​បានគេប្រាប់ថា ពេលវេលា​របស់​លោក​ជិត​អស់​ហើយ។

        គ្រូបង្វឹករូបនេះ ជឿថា លោក​នឹងត្រូវ​គេបណ្តេញ​ចេញ អំឡុង​ពេល​សម្រាក​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ បន្ទាប់ពី​ក្រុម Everton ប្រកួត​ចាញ់​ក្រុម Burnley។ គេនិយាយថា មាន​ការ​ចរចាគ្នា​នៅពហុកីឡាដ្ឋាន Goodisonអំឡុង​ពេល​នោះ ហើយ​មាន​ការ​ជូនដំណឹងទៅលោក Silva ថា ​លទ្ធផល​ក្នុងបីប្រកួត​ចុងក្រោយ​ពិតជា​សំខាន់​ចំពោះ​អនាគត​របស់​លោក៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab