​ប្រធានាធិបតីចិនព្រមាន អ្នកដែលប៉ុនប៉ងបំបែកទឹកដីចិន នឹងនៅសល់ត្រឹម "សាកសពដាច់ដោចនិងឆ្អឹងបាក់ខ្ទេចខ្ទី" ប៉ុណ្ណោះ

ប្រធានាធិបតីស៊ី ជីនពីងបានព្រមានថា ការប៉ុនប៉ងដើម្បីបំបែកប្រទេសចិននឹងបញ្ចប់ទៅសល់ត្រឹម "សាកសពដាច់ដោចនិងឆ្អឹងបាក់ខ្ទេចខ្ទី" ប៉ុណ្ណោះ ខណៈក្រុមបាតុករហុងកុងបានវាយកម្ទេចហាងដែលគាំទ្រប៉េកាំងនិងបិទផ្លូវក្នុងការតវ៉ាកាលពីចុងសប្តាហ៍មួយទៀត។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអាទិត្យទី១៣តុលា។

ហ្វូងបាតុករបានចូលវាយប្រហារកាលពីថ្ងៃអាទិត្យនៅក្នុងផ្សារទំនើបនានានៅក្នុងសង្កាត់ Sha Tin និង Tseun Wan ដោយដៃកាន់ឆត្រនិងពាក់ម៉ាស់មុខផ្គើនទៅនឹងការរឹតត្បិតថ្មីរបស់រដ្ឋាភិបាលលើការតវ៉ា។

នៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីនេប៉ាល់ លោកប្រធានាធិបតីស៊ីបានប្រកាសថា "អ្នកណាក៏ដោយ ដែលចង់បំបែកទឹកដីចិននៅផ្នែកណាមួយនៃប្រទេសនេះនឹងត្រូវបញ្ចប់ទៅសល់ត្រឹមសាកសពដាច់ដោចនិងឆ្អឹងបាក់ខ្ទេចខ្ទីប៉ុណ្ណោះ។ ហើយរាល់កម្លាំងខាងក្រៅណាមួយដែលគាំទ្រការប៉ុនប៉ងបែងបំបែកទឹកដីចិននឹងត្រូវចាត់ទុកដោយប្រជាជនចិនថាជាការស្រមើស្រមៃ"។

ការប្រមូលផ្តុំគ្នាតវ៉ាបានផ្ទុះឡើងនៅក្នុងសង្កាត់ជាច្រើនជាមួយក្រុមអ្នកតវ៉ាមួយចំនួនបិទផ្លូវ បាញ់ថ្នាំពណ៌លើក្រុមហ៊ុននានាដែលគាំទ្រចិន វាយបំបែកកញ្ចក់បង្អួច និង ដាក់របាំងបិទផ្លូវ ខណៈពួកបាតុករលើកទង់ជាតិអាមេរិកនិងអង់គ្លេស៕

 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab