លេប Viagra រួច បុរសពេញកម្លាំងម្នាក់នេះ "បះពេញមួយខែ" ទៅពេទ្យឱ្យជួយ ពេទ្យកាត់ប្រដាប់ចោលខ្លះ ឥឡូវអសមត្ថភាពអស់មួយជីវិត

អ្នកប្រើថ្នាំ Viagra ម្នាក់និយាយថាពេលនេះគាត់អសមត្ថភាពផ្លូវភេទហើយ បន្ទាប់ពីគ្រូពេទ្យបានកាត់ប្រដាប់ភេទរបស់គាត់ដើម្បីជួសជុល "ការងើបរឹងនៃលិង្គរយៈពេលពេញមួយខែ" របស់គាត់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៨តុលា។

លោក Nat Thind អាយុ ២៦ ឆ្នាំបានទិញថ្នាំ Viagra កាលពីខែមិថុនា ដោយធ្លាប់ប្រើថ្នាំនេះច្រើនដងពីមុនមកដោយគ្មានបញ្ហានោះឡើយ។

ប៉ុន្តែជាងអគ្គិសនីរូបនេះបានប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យភ្លាម នៅពេលការឡើងរឹងរបស់លិង្គគាត់មិនព្រមស្រកចុះវិញសោះនិងបង្កការឈឺចាប់ខ្លាំង ដែលអាការៈនេះត្រូវគេស្គាល់ថា Priapism។

លោក Thind មកពីទីក្រុង Hampshire នៃចក្រភពអង់គ្លេស បានអះអាងថា គ្រូពេទ្យបានព្យាយាមប្រើវិធីសាស្រ្តជាច្រើនដើម្បីជួយលិង្គរបស់គាត់ស្រកចុះវិញអស់រយៈពេល ៣ ថ្ងៃ ប៉ុន្តែគ្មានប្រសិទ្ធភាពទេ។

នៅទីបំផុត ការវះកាត់ដោយប្រើកាំបិតបង្ហូរឈាមគឺជាជម្រើសតែមួយគត់។ ការឡើងរឹងនៃលិង្គរបស់គាត់ទីបំផុតបានស្រកធម្មតាវិញ ប៉ុន្តែលិង្គរបស់គាត់បានងាប់ជារៀងរហូត៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab