adverise with khmeread Untitled 1

Alex Fong និង Stephy Tang បញ្ចប់ចំណងស្នេហ៍រយៈពេល១០ឆ្នាំ

            ចំណងស្នេហ៍​រយៈ​ពេល​១០​ឆ្នាំ​របស់តារាភាព​យន្ត​ហុងកុង Alex Fong និង​តារា​ស្រី​​ Stephy Tang បាន​ឈាន​ដល់ទីបញ្ចប់។ គូស្នេហ៍មួយគូនេះបាន​ប្រ​កាស​​ពី​ការ​ចែកផ្លូវ​គ្នា​តាម​រយៈ​ទីភ្នាក់ងារ​រៀងៗខ្លួន​កាល​ពីថ្ងៃព្រហស្បតិ៍។

        ដោយត្រូវបានគេប្រសិទ្ធនាមថា ជា​គូស្នេហ៍​ស្មោះស្ម័គ្របំផុត​នោះ​ សាធា​រ​ណជន​គិតថា Alex និង​ Stephy នឹងចូល​រោង​ការនៅ​ថ្ងៃណាមួយ។ អ្នក​គាំទ្រ​និង​បណ្តាញព័ត៌មាន​ភ្ញាក់ផ្អើល​នៅពេល​បានដឹង​អំពីកា​របែក​បាក់​របស់​អ្នក​ទាំង​ពី​រ​។

        សេចក្តីថ្លែងការណ៍​បានលើកឡើងថា ភាគីទាំងពីរ​បានពិចារណា​យ៉ាង​ប្រុង​​ប្រយ័ត្ន ហើយជឿថា ការបែកបាក់របស់អ្នកទាំងពីរ​គឺជា​ជម្រើស​ដ៏ល្អ​​បំផុត។​ ពួកគេនៅតែជា​ដៃគូ​ដ៏ល្អ​ក្នុងការងារ​ និងជាមិត្តល្អក្នុងលក្ខណៈឯកជនដដែល។

        កាល​ពីល្ងាចថ្ងៃព្រហស្បតិ៍ Stephy បានឆ្លើយ​តប​តាមបណ្តាញសង្គម​​ជុំ​វិញ​ការបែកបាក់នេះ ហើយបានបដិសេធ​ថា គ្មាន​ភាគី​ទី​៣​ពាក់ព័ន្ធទេ៕

adverise with khmeread
ប្រភព៖ asiapopnews

អ្នកនឹងចូលចិត្ត

មតិយោបល់