ស្លាប់ ៣០ នាក់ និង បាត់ខ្លួន ១៦ នាក់ក្នុងគ្រោះធម្មជាតិដ៏អាក្រក់បំផុតក្នុងប្រទេសជប៉ុន

យ៉ាងហោចណាស់ មនុស្ស ៣០ បានស្លាប់ និង ១៦ នាក់ទៀតបាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុងដ៏កំណាច Hagibis បានបោកបក់លើប្រទេសជប៉ុនយ៉ាងខ្លាំងក្លារហូតដល់ថ្នាក់មានបាក់ដី និងជំនន់លិចផ្ទះប្រជាជន។

ការបំផ្លិចបំផ្លាញរបស់ព្យុះបានបង្ខំឱ្យអ្នករៀបចំព្រឹត្តិការណ៍បាល់ឱបពិភពលោកលុបចោលការប្រកួតជុំទីបី ដែលជប៉ុនត្រូវប៉ះនឹងស្កុតឡែន។

នៅត្រឹមថ្ងៃអាទិត្យ ព្យុះបានចុះអន់ថយខ្លះហើយ ប៉ុន្ដែទឹកជំនន់ដ៏សាហាវកំពុងបន្តក្នុងទីក្រុង Nagano កន្លែងដែលទំនប់មួយបានបាក់រួចបញ្ជូនទឹកចូលទៅទន្លេ Chikuma នាំឱ្យលិចផ្ទះប្រជាជន។

លោក Yasuhiro Yamaguchi ជាមន្ត្រីសង្គ្រោះបន្ទាន់ក្នុងទីក្រុង Nagano និយាយថា "ពេញមួយយប់ យើងបានចេញបទបញ្ជាជម្លៀសប្រជាជនចំនួន ៤២៧ គ្រួសារស្មើនឹង ១.៤១៧ នាក់"។

រដ្ឋភិបាលបានដាក់ពង្រាយទ័ព ២៧.០០០ នាក់ និងក្រុមសង្គ្រោះបន្ទាន់ចេញប្រតិបត្តិការ បន្ទាប់ពីផ្ទះ ៣៧៦.០០០ គ្មានអគ្គិសនីប្រើ និងផ្ទះ ១៤.០០០ ខ្នងគ្មានទឹកប្រើ៕

adverise with khmeread