អតីតស្តេចម៉ាឡេស៊ីអះអាងថាទ្រង់បានប្រគល់លុយឱ្យអតីតប្រពន្ធ តែនាងមិនព្រមយក សុខចិត្តលក់រឿងរ៉ាវផ្ទាល់ខ្លួនឱ្យទៅអ្នកកាសែត

អតីតប្រពន្ធរបស់ស្ដេចស៊ុលតង់មហាម៉ាត់ទី ៥ នៃរដ្ឋកេឡាន់តាន់ បានចេញលើទំព័រកាសែតក្នុងសប្ដាហ៍នេះ នៅពេលនាងត្រូវបានចោទប្រកាន់ថា បញ្ចាំចិញ្ចៀនរៀបការរបស់នាងដើម្បីបង់ថ្លៃពេទ្យ អំឡុងពេលនាងសម្រាលកូន។

នាង Oksana Voevodina វ័យ ២៧ ឆ្នាំ បានបញ្ចាំចិញ្ចៀនតិចជាងតម្លៃដើម ៣ ដង ដែលវាមានតម្លៃដើមគឺ ២០៣.០០០ ផោន បន្ទាប់ពីស្ដេចស៊ុលតង់ទី ៥ ចាកចេញពីនាង ពេលនាងមានផ្ទៃពោះបាន ៤​ ខែ។

ទោះយ៉ាងណា ស្ដេចស៊ុលតង់មហាម៉ាត់បានជំទាស់នឹងការអះអាងរបស់នាងតាមរយៈមេធាវីដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ហើយទ្រង់ក៏បានអះអាងដែរថា ទ្រង់បានផ្ដល់លុយឱ្យនាង តែនាងច្រានចោលលុយនោះ និងបានលក់រឿងរ៉ាវរបស់នាងឱ្យទៅអ្នកកាសែត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab