ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀន៩កញ្ចប់នៅស្រុកព្រៃនប់

ព្រះសីហនុ ៖ កម្លាំង​ប៉ូលិសជំនាញ​​ស្រុក​ព្រៃនប់ បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន ក្នុងភូមិ​ទួលទទឹង៣ ឃុំ​ទួលទទឹង ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃ​ទី​១៣ ខែ​តុលា​ ឆ្នាំ​២០១៩ វេលាម៉ោង​១១និង១៥នាទី។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ជៅ ឃន ភេទ​ប្រុស អាយុ​៣០ឆ្នាំ  មានទីលំនៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត មុខរបរជាងដែក​។​ដកហូត​ វត្ថុតាងរួមមាន ថ្នាំម្សៅសារធាតុញៀនចំនួន០៩កញ្ចប់(០៣កញ្ចប់ធំ ០៦កញ្ចប់តូច) និង​ទូរស័ព្ទដៃចំនួ​ន ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិស ស្រុក​ព្រៃនប់  ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab