ឃាត់មនុស្ស៤នាក់ពាក់ព័ន្ធគ្រឿងញៀននៅខារ៉ាអូខេ ស្តង់ដាសោនក្រុងសៀមរាប

សៀមរាប ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ ចាត់ចែង សម្រួល និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងខារ៉ាអូខេ ស្តង់ដាសោន បន្ទប់លេខ ៩៩៩(LUXUS) ស្ថិតក្នុង ភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យសរុប៤នាក់នៅ ថ្ងៃទី ១២ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង២និង៤០នាទី យប់ ។

ប៉ូលិសនិយាយថា ជនសង្ស័យ ៤នាក់រួមមានទី១-ឈ្មោះជាងសុជាតិភេទប្រុសកើតឆ្នាំ២០០៣ស្នាក់ នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាមក្រុងសៀមរាប,ទី២-ឈ្មោះតឹក ប៊ុមសាយភេទប្រុសកើតឆ្នាំ ១៩៨៨ ស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាមខេត្តសៀមរាប,ទី៣- ឈ្មោះរ៉ាប្រុសហៅពេជ្រភេទប្រុសកើតឆ្នាំ ១៩៩៩ ស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាមខេត្តសៀមរាបនិងទី៤- ឈ្មោះហូច័ន្ទរ័ត្នហៅវីតភេទប្រុសកើតឆ្នាំ១៩៨៩ អ្នកនៅភូមិអញ្ចាញសង្កាត់នគរធំ ក្រុងសៀមរាប។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅមេតំហ្វេតាមីន ចំនួន ១៣កញ្ចប់ ស្មើ នឹងទម្ងន់ ១២,៤ ក្រាម (ទាំងសំបក),ថ្នាំគ្រាប់អ៊ីចស្តាស៊ី ចំនួន ០៧គ្រាប់កន្លះស្មើនឹងទម្ងន់ ១,៥ក្រាមទាំង (សំបក) ,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង និងទូរស័ព្ទដៃចំនួន ០៤គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab