adverise with khmeread 5a905d26 0fe9 48c9 89ea 262080e15c6d

មន្ត្រីប៉ូលិស​ខណ្ឌទួលគោក​ម្នាក់​ឈ្លោះប្រកែក​និង​វាយ ប្រជាពលរដ្ឋ​តាមផ្លូវ​

      ភ្នំពេញ ៖ មាន​ករណី​ហិង្សា​មួយ​បាន​កើតឡើង​បង្កឡើង​ដោយ​បុស​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ប៉ូលិស​ឈ្លោះ​ និង​វាយ​លើ​ពលរដ្ឋ​ត្រូវបាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ ម្តុំ​ស្តុ​ប​កោសដូង ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

      ប្រភពពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ភាគី​ទាំងពីរ​នេះ​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ស្របគ្នា តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ម្ដុំ​ស្ដុ​ប​កោសដូង។ ខណៈពេល​មកដល់​កន្លែង​កើតហេតុ​ក៏មានមន្ត្រី​ប៉ូលីស​ពាក់​ស័ក្ដិ​មួយម្នាក់ ជិះ​ម៉ូតូ​ស្គូ​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BN-0756 បាន​ជិះ​ស្ទាក់​ពីមុខ​ជនរងគ្រោះ ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1CP-3392 ហើយ​បាន​ដក​សោ​ម៉ូតូ​ថែម​ទៀតផង។​

      នៅពេលដែល​ភាគី​ដែលជា​មន្ត្រីប៉ូលិស​បាន​ដក​សោ​ម៉ូតូ ភាគី​ខាង​ប្រជាពលរដ្ឋ​បាន​សួរថា "​ហេតុ​អី​បានជា​ដក​សោ​ម៉ូតូ​គាត់ "​។ មន្ត្រីប៉ូលិស​បាន​ឆ្លើយថា អញ​ឲ្យ​ឈប់ អញ​ដក​សោ​វា​យ៉ាងម៉េច ? អញចង់​ដក។​

      ជាមួយគ្នា​នោះដែរ​គេ​បានឃើញ​សកម្មភាព​របស់​មន្ត្រីប៉ូលិស​មាន​សភាព​ច្រងេងច្រងាង​ខ្លាំង ហើយ​ស្រវឹងស្រា​ថែម​ទៀតផង។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាន​ជួយ​អន្តរាគមន៍ ហើយ​បាន​ទាក់ទង​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​មួយ ដើម្បី​ជួយ​ដោះស្រាយ។​

      បន្ទាប់មក​ក៏មាន​ការចាប់​វាយខ្នោះ បញ្ជូន​បុរស​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រីប៉ូលិស​ពាក់​ស័ក្តិ​មួយ ទៅ​ប៉ុស្ដិ៍​រដ្ឋបាល​ទឹកល្អក់​១​ដើម្បី​ធ្វើការ​អប់រំ ព្រោះនេះ​ជា​ទង្វើ​អសីលធម៌​មួយ​នៅក្នុង​សង្គម។​

      ក្នុងនាម​ខ្លួន​ជា​សមត្ថកិច្ច បម្រើ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​បែរ​ជាមាន​សកម្មភាព​ច្រងេងច្រងាង បង្ក​ហិង្សា​នៅ​ទីសាធារណៈ ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​ដល់​អង្គភាព ក៏ដូចជា​មិត្ត​រួម​អាជីព​ផងដែរ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់