ស្ដ្រីស្រស់ស្អាតម្នាក់ត្រូវកាត់ពោះវៀនមួយផ្នែកចោល បន្ទាប់ពីអ្នកបម្រើយកទឹកនីដ្រូសែនឱ្យបរិភោគ ច្រឡំថាជាទឹកធម្មតា

ស្ដ្រីមកពីរដ្ឋផ្លរីដាម្នាក់កំពុងប្តឹងសណ្ឋាគារមួយ​ បន្ទាប់ពីនាងផឹកទឹកនីដ្រូសែន ដែលអ្នកបម្រើចាក់ក្នុងកែវរបស់នាង ជាលទ្ធផលនាងត្រូវវះកាត់ប្រមាត់និងផ្នែកខ្លះនៃក្រពះរបស់នាងចេញ។

នាង Stacey Wagers វ័យ ៤៥​ ឆ្នាំ និងមិត្តភក្តិម្នាក់បានអបអរថ្ងៃខួបកំណើតជាមួយនឹងអាហារពេលល្ងាចនៅភោជនីយដ្ឋាន Maritana Grille របស់សណ្ឋាគារ Don Cesar Hotel ក្នុងទីក្រុងឆ្នេរ St. Pete Beach កាលពីថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំមុន នៅពេលនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។

Wagers បានប្រាប់វេបសាយ  NBC News ថា នាងនិងមិត្តភក្តិបានបញ្ចប់ការបរិភោគអាហារ នៅពេលពួកគេឃើញអ្នកបម្រើចាក់ទឹកចូលកែវនៅក្បែរតុនោះទេ។ នាងនិងមិត្តភក្តិបាននិយាយទៅអ្នកបម្រើថា ផ្សែងចេញពីកែវទឹកនោះឡូយអស្ចារ្យ ដូច្នេះគាត់ក៏បានចាក់ចូលក្នុងកែវឱ្យផឹកដែលនោះគឺជាទឹកនីដ្រូសែន ដែលជាភ្នាក់ងារធ្វើឱ្យកក ទៅក្នុងកែវរបស់ស្ដ្រីនោះ។

មិនយូរប៉ុន្មាន នាងមានអារម្មណ៍មិនស្រួលខ្លួន ដោយអារម្មណ៍ចង់ផ្ទុះដើមទ្រូងចង់ស្លាប់ និងមិនអាចនិយាយចេញ ទើបបញ្ជូនទៅសង្គ្រោះបន្ទាន់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab