Arturo Vidal: Griezmann ពិបាកក្នុងការសម្របខ្លួននៅ Barcelona ព្រោះមានទម្រង់លេងខុសគ្នាដាច់ពីអតីតក្លឹប

        កីឡាករ Arturo Vidal អះអាងថា កីឡាករ​ Antoine Griezmann ដែលជាមិត្តរួម​ក្រុមថ្មីនៅ​ Barcelona មាន​ការលំបាក​ក្នុងការសម្របខ្លួន​ បន្ទាប់ពីក្លឹ​ប Barcelona បាន​នាំយក​កីឡាករសញ្ជាតិ​បារាំង​រូបនេះមក​ក្នុង​តម្លៃ​១០៨​លានផោន​កាលពីរដូវក្តៅ។

Griezmann ​រកបាន​២គ្រាប់​ក្នុងការ​បង្ហាញមុខ​លើក​ដំបូង​សម្រាប់​ក្រុម​ Barcelona។ ប៉ុន្តែទោះបីជា​យ៉ាងណាកីឡាករ​រូបនេះធ្វើមិនបាន​ល្អទេ​ចាប់តាំងពីពេលនោះ ។

        ខ្សែបម្រើ​សញ្ជាតិស៊ីលី Vidal ​បាន​និយាយថា “​វាពិតជា​ពិបាកណាស់​សម្រាប់ Griezmann ក្នុងការ​សម្របខ្លួន​។ គាត់​មក​ចូល​រួម​ជាមួយ​ក្រុម​ល្អបំផុតក្នុង​ពិភព​លោក​ និងជាមួយកីឡាករ​ឆ្នើមៗ”។

        Vidal បាន​និយាយថា “​Griezmann មកពី​ក្រុម​ដែល​មាន​ទម្រង់លេង​ខុស​ពី​ក្រុម Barcelona ខ្លាំងពេក។ ប៉ុន្តែ​យើង​ដឹងថា គាត់​មាន​គុណភាព​ ហើយ​ជាកីឡាករម្នាក់ក្នុងចំណោម​កីឡាករ​ឆ្នើម​ក្នុង​ពិភព​លោក។ យើងត្រូវ​ផ្តល់​ពេលវេលា​ដល់គាត់​”។

        Griezmann ផ្ទេរពី​ក្លឹប Atletico Madrid ទីដែល​ខ្លួន​រកបាន​៩៤​គ្រាប់​ក្នុងការ​បង្ហាញមុខ​១៨០​លើក​ចាប់តាំងពីឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៩៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab