Man Utd សម្រេចកិច្ចព្រមព្រៀងផ្ទាល់ជាមួយកីឡាករ Mario Mandzukic ក្នុងតម្លៃ ១០លានផោន

        មានព័ត៌មាន​ថា ក្លឹបបិសាចក្រហម Man Utd ​បាន​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទាល់មាត់​ជាមួយក្លឹប Juventus ដើម្បី​ទទួលបានកីឡាករ Mario Mandzukic ក្នុង​តម្លៃ​១០​លានផោន​នៅខែមករា​។

        Mario នៅសល់កិច្ច​សន្យា​ដល់​ឆ្នាំ​២០២១ ប៉ុន្តែលែងក្លាយជា​កីឡាករ​សំណព្វចិត្ត​របស់គ្រូបង្វឹក​លោក Maurizio Sarri នៅ​ក្លឹប Juventus ទៀតហើយ។

        ក្លឹប Man Utd ​ពិតជា​ចង់បាន​ Mario អំឡុង​រដូវកាល​ផ្ទេរ​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​លក់​ចេញកីឡាករ Romelu Lukaku ទៅឲ្យ​ក្រុម Inter Milan ។ ដោយ​សារតែ​មាន​បញ្ហា​របួស​ច្រើន​ ដូច្នេះ​គ្រូបង្វឹក Man Utd លោក Ole Gunnar Solskjaer ​បង្ខំចិត្តប្រើ​ប្រាស់​កីឡាករ​វ័យ​ក្មេង​ជំនួស​វិញក្នុងប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ហើយ​ក្លឹបនេះ​ទើបនឹង​ត្រៀម​សំណើ​ថ្មីសម្រាប់​កីឡាករ Mario។​

        កន្លង​មកលោក Solskjaer បានបង្ហាញចេតនា​ចង់ផ្ទេរកីឡាករ​ដែល​មាន​សមត្ថភាណខ្ពស់ អំឡុង​ពេល​ប៉ុន្មានខែដំបូង បន្ទាប់ពី​បាន​ផ្ទេរ Aaron Wan Bissaka, Daniel James និង Harry Maguire ។

        ទោះបីជា​យ៉ាងណា គ្រូបង្វឹក​រូបនេះ​នៅតែចង់​បាន​ Mario បើទោះបីជា​កីឡាករ​រូបនេះ​ឈាន​ចូល​វ័យ​៣៤​ឆ្នាំ​នៅខែឧសភា​ឆ្នាំ​ក្រោយ​ក៏ដោយ ហើយគេជឿថា បទពិសោធ​របស់​កីឡាករ​រូបនេះ នឹង​ជួយ​ដល់ការអភិវឌ្ឍ​តំបន់​ប្រយុទ្ធ​វ័យ​ក្មេង​របស់​លោក​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab