គ្រូបង្វឹកលោក Antonio Conte មានការបារម្ភ បន្ទាប់ពី Sanchez មានរបួស

ខ្សែប្រយុទ្ធ Alexis Sanchez ត្រូវ​បានប្តូរ​ចេញនៅ​នាទី​៨៨​ អំឡុង​ពេលក្រុម​ជម្រើសជាតិស៊ីលី​ប្រកួតមិត្តភាព​ជាមួយ​ក្រុម​កូឡុំប៊ី​កាលពី​យប់ថ្ងៃសៅរ៍ បន្ទាប់ពី​មាន​បញ្ហា​របួស​កជើង។

Sanchez ត្រូវ​បាន​ប្តូរ​ចេញ​ក្នុង​ពេល​បង្ហាញមុខ​លើកដំបូង​សម្រាប់ការ​ប្រកួតរវាងក្រុម Inter Milan ​ជាមួយ​ក្រុម Sampdoria ដែល​បង្ខំឲ្យគ្រូបង្វឹក​លោក​ Antonio Conte ជ្រើស​រើស​យក​កីឡាករ Romelu Lukaku ដែល​មិនទាន់​ជាសះស្បើយ​ពេញលេញមកលេង។

លោក Conte ចង់ដាក់​ឲ្យ​ Sanchez លេងនៅពេល​ក្រុម​របស់​លោក​ជួប​ប្រកួត​ជាមួយ​ក្រុម Sassuolo នៅថ្ងៃអាទិត្យ។ ថ្លែងអំពី​បញ្ហារបួស​នេះ គ្រូបង្វឹក​ជម្រើស​ជាតិស៊ីលីលោក Reinaldo Rueda បាននិយាយថា “​Sanchez ហាក់ដូចជា​មានបញ្ហា​កជើង។ នឹងមានការ​វាយតម្លៃលម្អិតបន្ថែមទៀត”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab