ពួកឃឺដងាកមកចាប់ដៃជាមួយរដ្ឋាភិបាលស៊ីរីដើម្បីទប់ទល់នឹងតួកគី បន្ទាប់ពីអាមេរិកក្បត់ពួកគេ

ឧទ្ទាមឃឺដនៅក្នុងប្រទេសស៊ីរីនិយាយថា រដ្ឋាភិបាលស៊ីរីបានយល់ព្រមបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ព្រំដែនភាគខាងជើង ដើម្បីព្យាយាមបញ្ឈប់ការវាយលុករបស់តួកគីប្រឆាំងនឹងពួកគេ។

ប្រព័ន្ធផ្សព្វផ្សាយស៊ីរីកាលពីព្រឹមមិញនេះបានរាយការណ៍ថា កងកម្លាំងរដ្ឋាភិបាលបានដាក់ពង្រាយទ័ពនៅតាមព្រំដែនភាគខាងជើង។

ការបញ្ជូនកម្លាំងទ័ពរបស់រដ្ឋាភិបាលមួយនេះធ្វើឡើង ក្រោយអាមេរិកសម្រេចចិត្តដកទ័ពរបស់ខ្លួនទាំងស្រុងចេញពីតំបន់ ដោយសម្អាងថា ស្ថានភាពនេះ "មិនអាចទប់ទល់បានទេ"។

ការវាយលុករបស់តួកគី ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធសប្តាហ៍មុន គឺមានគោលបំណងបង្ខំឱ្យកងកម្លាំងឃឺដដកចេញពីតាមតំបន់ព្រំដែន។

តំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយឃឺដ ដែលជាសម្ព័ន្ធមិត្តសំខាន់របស់អាមេរិកនៅក្នុងតំបន់មួយនេះ បានទទួលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាកាលពីចុងសប្តាហ៍ ជាមួយតួកគីបានក្តោបក្តាប់ទីក្រុងសំខាន់ពីរនៅព្រំដែន។

ជនស៊ីវិល និងកម្លាំងប្រយុទ្ធរាប់សិបនាក់ត្រូវបានសម្លាប់ទាំងសងខាង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab