ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសខណ្ឌដូនពេញចាប់ខ្លួន នៅល្ងាចថ្ងៃទី១៨ខែមីនាឆ្នាំ២០១៦បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកកាបូលុយពីស្ត្រីម្នាក់បានសម្រេចក្នុងទឹកដីខណ្ឌដូនពេញ រួចមក។
ប៉ូលិសិយាយថា ជនសង្សយ័ 1-ឈ្មោះ ឌុច. សុផល. ភេទ ប្រុសអាយុ28ឆ្នាំមុខរបរ មិនពិតប្រាកដនិង2-ឈ្មោះ គឹង សុផល ប្រុស អាយុ 34ឆ្នាំទីលំនៅ ស្នាក់នៅមិនប្រាកដដកហូតម៉ូតូជិះធ្វើសកម្មភាពមួយគ្រឿងម៉ាកWAVE-I កណ្តាល1H-1375និងដកហូតកាបូបប្រគល់ឲ្យម្ចាស់វិញ។
ចំណែកស្ត្រីរងគ្រោះឈ្មោះ ធី សារ៉េត អាយុ៣២ឆ្នាំបន្ទាប់ពីដាក់ពាក្យបណ្តឹងរួចប៉ូលិស ប្រគល់កាបូបឲ្យវិញ៕
