អ្នកកាន់ទុក្ខផ្ទុះសំណើចចុកពោះ ខណៈមឈូសដាក់ចុះក្នុងផ្នូរទៅហើយ ស្រាប់តែលាន់សូរអាត់សំឡេងថតទុកមួយ

អ្នកកាន់ទុក្ខនៅអៀរឡង់សឹងតែមិនជឿខ្លួនឯង នៅពេលពួកគេឮសំឡេងចេញពីផ្នូរនៅក្នុងពិធីបុណ្យសពរបស់បុរសម្នាក់ក្នុងតំបន់។

អ្នក ដែលបានចូលរួមពិធីបុណ្យសពរបស់ទាហានជើងចាស់អៀរឡង់ឈ្មោះ Shay Bradley កាលពីថ្ងៃសៅរ៍នៅទីក្រុង Kilmanagh ខេត្ត Leinster ស្ទើរតែមិនជឿនឹងត្រចៀក នៅពេលសាកសពចាប់ផ្តើមនិយាយទៅកាន់ពួកអ្នកកាន់ទុក្ខចេញពីមឈូសរបស់គាត់។

ខណៈពួកគេកំពុងសម្លឹងមើលមឈូសរបស់គាត់ដាក់បញ្ចុះក្នុងផ្នូរ អាត់សំឡេងថតទុករបស់គាត់បានស្រែកថា "សួស្តី សួស្តី។ សូមយកខ្ញុំចេញក្រៅផង។ តើខ្ញុំកំពុងនៅកន្លែងណាហ្នឹង? យកខ្ញុំចេញផង យកខ្ញុំចេញផង។ ងងឹតខ្លាំងម៉្លេះទីនេះ។ តើអាចារ្យកំពុងសូត្រធម៌មែនទេ ខ្ញុំស្តាប់ឮ។ ខ្ញុំឈ្មោះ Shay នៅក្នុងប្រអប់មួយនេះ។ ឮអត់ ខ្ញុំកំពុងនៅពីមុខលោកអាចារ្យឯងហ្នឹង។ ខ្ញុំស្លាប់ហើយ"។ 

បន្ទាប់មក គេអាចស្តាប់ឮសំឡេងគាត់ច្រៀងថា "សួស្តី ម្តងទៀត សួស្តី សួស្តី ខ្ញុំគ្រាន់តែចង់និយាយថា លាហើយ"។ 

អ្នកកាន់ទុក្ខគ្រប់គ្នាសើចចុកពោះ ព្រោះលោក Shay ដែលស្លាប់កាលពីថ្ងៃទី៨តុលា បន្ទាប់ពីឈឺជាច្រើនឆ្នាំ បានបង្កសំណើចដល់គ្រប់គ្នា ដោយលួចថតសំឡេងលាគ្នាចុងក្រោយ នៅមុនពេលគាត់ស្លាប់៕  

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab