រូបថតកូនក្រមុំហ្វីលីពីនមកសុំពរជ័យពីម្តាយកើតមហារីករបស់ខ្លួនទាំងទឹកភ្នែក ឈ្នះពានរង្វាន់រូបថតប្រចាំឆ្នាំ

នេះគឺជាគ្រាដ៏មហាកម្សត់មួយរវាងកូនក្រមុំហ្វីលីពីន និងម្ដាយឈឺជិតស្លាប់ បានឈ្នះលេខបីក្នុងពានរង្វាន់ Al Vileo Asistol ក្នុងប្រភេទរូបភាពមង្គលការប្រចាំឆ្នាំរបស់កម្មវិធី International Photography Awards។

ម្ដាយរបស់កូនក្រមុំត្រូវបានគេរកឃើញមានជំងឺមហារីកដំណាក់កាលទី ៤ ។ គាត់សង្ឃឹមថាឃើញកូនស្រីគាត់ដើរចូលរោងការ ប៉ុន្ដែមិនអាចធ្វើបានដោយសារជំងឺមហារីក។

យ៉ាងណាមិញ កូនស្រីរបស់គាត់បានទៅមន្ទីរពេទ្យផ្ទាល់ដើម្បីឱ្យគាត់មើលឃើញនាងស្លៀកក្នុងឈុតសម្លៀកបំពាក់រៀបការក្នុងមន្ទីរពេទ្យ មុនពេលនាងចេញទៅរៀបការនៅខាងក្រៅ ដើម្បីទទួលពរជ័យពីគាត់យ៉ាងសោកសង្រេង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab