ផ្ទុះធុងហ្គាស់ឆេះឡាន២គ្រឿង, តូបលក់ដូរ១២ខ្នង និងស្លាប់ស្ត្រីម្នាក់នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ មានករណីផ្ទុះធុងហ្គាស់ឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខសាលារៀនចិន ម៉េង ហួរ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ ភូមិគីឡីម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរលត់ទៅវិញនៅវេលាម៉ោង១២ និង៤០នាទីរំលង អធ្រាត្រ។

សមត្ថកិច្ចនិយាយថា គ្រោះអគ្គិភ័យនេះបណ្តាលឱ្យឆេះតូបលក់ដូរនៅចិញ្ចើមផ្លូវដែលជាតូបលក់ដូរលើចំណីផ្លូវអស់ចំនួន១២ខ្នង, ឆេះរថយន្ត២គ្រឿង គឺម៉ាកកាមរីឆ្លាម១គ្រឿង និងម៉ាកធុនត្រា១គ្រឿង និងស្លាប់មនុស្សម្នាក់ ភេទស្រី (មិនទាន់ស្គាល់អត្តសញ្ញាណ)។

សមត្ថកិច្ចបន្តថា មូលហេតុនៃការផ្ទុះបណ្តាលមកពី រថយន្តកាមរី (ឆ្លាម) បើកបុកម៉ូតូកង់បី រួចបុកម៉ូតូកង់បី១ទៀត ជ្រុលចង្កូតទៅបុកធុងហ្គាសដែលដាក់លក់ដូរនៅចិញ្ចើមផ្លូវជាតិ បណ្តាលឱ្យផ្ទុះឆេះតែម្តង។ ភ្លាមៗនោះសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ដោយប្រើប្រាស់ទឹកអស់ជាច្រើនឡានទើបរលត់ជាស្ថាពរ៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab