បុរសម្នាក់ដួលបោកក្បាលក្នុងបន្ទប់ទឹកស្លាប់មួយរំពេច នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ទាំងអាក្រាតកាយនៅក្នុងបន្ទប់ទឹក សង្ស័យវិលមុខដួលបោកក្បាលនឹងឥដ្ឋ នៅវេលាម៉ោង៨យប់ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ត្រង់ចំណុច​ផ្លូវ​១០០៧​ ផ្ទះ​លេខ​៣៥A ក្នុង​បុរី​ភ្នំពេញថ្មី​ ស្ថិត​ភូមិ​ឧកញ៉ា​វាំង​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​។

ប៉ូឡិសនិយាយថា បុរសដួល​ក្នុង​បន្ទប់​ទឹក​ស្លាប់​ឈ្មោះ​ ជិន​ ចាន់​ថន​ ភេទ​ប្រុស​ អាយុ​៣៤ឆ្នាំ​ មុខមុខរបរបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ មាន​​ស្រុក​កំណើត​ ស្រុក​ឈូក​ ខេត្ត​កំពត​។ 

យោងតាម​ការ​បំភ្លឺ​របស់​ប្អូន​ស្រី​របស់​ជនរងគ្រោះ​បាន​ប្រាប់​ប៉ូលិសថា​ មិត្តភក្ដិ​រួម​ការងារ​របស់​ជនរងគ្រោះ​ បានខល​មក​ប្រាប់​ថា​ បង​ប្រុស​របស់​គាត់​ បានដួលក្នុងបន្ទប់ទឹកនៅកន្លែងធ្វើការស្លាប់បាត់ទៅហើយ។ ពេល​នោះ​គាត់​ក៏​មក​មើល​​នៅ​កន្លែង​កើត​ហេតុ​ឃើញ​ជនរងគ្រោះ​ស្លាប់​ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច។

តាម​ការ​ពិនិត្យ​របស់​ឧកញ៉ា​វេជ្ជបណ្ឌិត​ នង​ សុវណ្ណ​រ័ត្ន​ គ្រូ​ពេទ្យ​កោសល្យ​វិច័យ​ បាន​ពិនិត្យ​ឃើញ​ថា​ ជនរងគ្រោះ​ស្លាប់​ដោយ​សារ​ដួល​ក្នុង​បន្ទប់​ទឹក​ ស្លាប់​ដោយ​សារ​ជំងឺ​លើស​ឈាម​ពិត​ប្រាកដ​មែន។ 

បច្ចុប្បន្ន​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណីនៅឯ​ស្រុក​កំណើត​ខេត្ត​កំពត​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab