លបចូលក្នុងវិទ្យាស្ថានគរុកោសល្យលួចទូរស័ព្ទគ្រូត្រូវបានប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ ៖ កម្លាំងប៉ូលិស ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ លួចទូរស័ព្ទ ដៃ០១គ្រឿងដែលប្រព្រឹត្តនៅចំណុច ក្នុងវិទ្យាស្ថានគរុកោសល្យ ផ្លូវលេខ២៧១ ក្រុមទី២៩ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៣ និង៣០នាទីល្ងាច។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ហ៊ុយ សុខហេង ហៅ ហេង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅពេលឃាត់ខ្លួនសមត្ថកិច្ចបានយកទឹកនោមជនសង្ស័យឈ្មោះ ហ៊ុយ សុខហេង ធ្វើតេស្តិ៍មាន សារធាតុញៀន។

វត្ថុតាងចាប់យកមាន ទូរស័ព្ទដៃ០១គ្រឿងម៉ាក Samsung Note 9 ពណ៌ខ្មៅ សមត្ថកិច្ចបានធ្វើការព្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក កុល បុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ជុំ  វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន វិទ្យាស្ថានគរុកោសល្យ ស្នាក់នៅផ្ទះលេខ២០២ ផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab