ឧក្រិដ្ឋជន និងអ្នកសមគំនិត៤នាក់ជាប់គុកជាមួយគ្នា

ព្រះសីហនុ ៖ ប៉ូលិសព្រះសីហនុ បានរៀបចំបញ្ជូនជនសង្ស័យ៤នាក់ផ្សេងទៀតទៅតុលាការដើម្បីផ្តន្ទាទោស នៅថ្ងៃទី១៤តុលា២០១៩ ក្នុងនោះមានជនជាតិចិន២នាក់និងជនជាតិខ្មែរ២នាក់ ពាក់ពន្ធ័នឹងការបាញ់សម្លាប់ជនជាតិចិន ក្នុងអំពើចាប់ជំរិតប្លន់យកប្រាក់ នៅក្រុងព្រះសីហនុដែលបានប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែកញ្ញា ២០១៩។ 

លោកឧត្តមសេនីយ៍ត្រីកុល ផាលីស្នងការរងប៉ូលិសខេត្តព្រះសីហនុទទួលផែនព្រហ្មទណ្ឌបានឱ្យបណ្តាញផ្សព្វផ្សាយដឹងថា ជនសង្ស័យទាំង៤នាក់នេះ គឺប៉ូលិស បានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីបានចាប់ខ្លួនជនសង្ស័យ២នាក់បានភ្លាមៗក្រោយពេលកើតហេតុ។

លោកឧត្តមសេនីយ៍ត្រីស្នងការរងបញ្ជាក់ថា ជនសង្ស័យជាជនជាតិចិន២នាក់ក្រោយនេះជាបក្ខពួកក្រុមឃាតករ ដែលបាញ់សម្លាប់ជនរងគ្រោះជាជនជាតិចិនដូចគ្នា (សរុប៤នាក់ស្រីម្នាក់) ត្រូវបានចាប់ខ្លួនអស់ហើយ។ ចំណែកជនសង្សយ័ជាជនជាតិខ្មែរ២នាក់ មុខរបរធ្វើការនៅកាស៊ីណូ ដែលប៉ូលិសចាប់ខ្លួនដែរនេះ គឺ អ្នកទាំង២ពាក់ព័ន្ធនឹងបទផ្សំគំនិតលក់អាវុធឱ្យក្រុមជនសង្ស័យយកទៅធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ។

លោកបន្តថា ជនសង្ស័យរួមមាន ១.ឈ្មោះ YI XIN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ, ២.ឈ្មោះ CHEN HAO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ, ៣.ឈ្មោះ នាង សានិតភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ អតីតបុគ្គលិកកាស៊ីណូ និង៤.កែវ ប៊ុនណារ៉ា ភេទប្រុសអាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្នបុគ្គលិកកាស៊ីណូ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab