លេងសើចពេកហើយ, មានជនមិនស្គាល់មុខយកគ្រាប់បែក២គ្រាប់គេដាក់នៅលើធុងសំរាម

ព្រះសីហនុ ៖ មានករណីជនមិនស្គាល់មុខលេងសើច បានយកគ្រាប់បែក២គ្រាប់គេដាក់នៅលើធុងសំរាមម្តុំទួលខ្សាច់ក្នុង សង្កាត់លេខ៤ ក្រុងព្រះសីហនុ នារសៀលថ្ងៃ១៤ តុលា ឆ្នាំ២០១៩ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ដែលចុះពិនិត្យបញ្ជាក់ថាជា «គ្រាប់បែកជ័រ»។ 

ប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ប្រាប់ថា គ្រាប់បែកជរ័នេះមើលទៅដូចបេះបិទទៅនឹងគ្រាប់បែកមែនទែន ហើយសន្និដ្ឋានថាទំនងជាមានក្មេងលេងហើយចោលនៅទីនោះ ពលរដ្ឋប្រទះឃើញភ័យខ្លាច ទើបរាយការណ៍មកសមត្ថកិច្ចចុះពិនិត្យ។ 

បច្ចុប្បន្នគ្រាប់បែកជ័រនេះសមត្ថកិច្ចបាន យកចេញពីធុងសំរាមទៅរក្សាទុករួចហើយ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab