adverise with khmeread 2f3a41b900000578 3358696 image m 56 1450050917816

លោក Mourinho អះអាងថា Costa មិនទៅណាចោល Chelsea ទេលុះត្រាដល់ថ្ងៃផុតកុងត្រា

លោក Jose Mourinho បានចេញមុខបដិសេធពាក្យចចាមអារ៉ាមដែលថា Diego Costa នឹងវិលត្រឡប់ទៅក្លឹប Atlectico Madrid វិញ ហើយថែមទាំងសំអាងទៀតថា ខ្សែប្រយុទ្ធកាចរូបនេះកំពុងរីករាយជាមួយក្លឹបតោខៀវ Chelsea ថែមទៀត។ លោក Mourinho បានបញ្ជាក់ថា "ខ្ញុំឃើញរូបគេបន្តនៅ Chelsea ៣ ឆ្នាំទៀត។ គ្មានបញ្ហាអ្វីនោះទេ។ ខ្ញុំមើលឃើញដូច្នោះ"។ 

Costa ស៊ុតបញ្ចូលទីបានតែ ៤ គ្រាប់ប៉ុណ្ណោះនារដូវកាលថ្មីនេះ ហើយសរុបរកបានតែ ៧ គ្រាប់គត់គិតតាំងពីខែមករាមក។ ពេលទិញដំបូងពី Atl. Madrid កាលពីរដូវកាលមុន កីឡាករតម្លៃខ្លួន ៣២ លានផោនរូបនេះបានបង្កព្យុះភ្លៀងយ៉ាងខ្លាំងនៅដើមរដូវកាល ដោយស៊ុតបញ្ចូលទីសឹងគ្រប់ការប្រកួតនៅដើមរដូវកាលមុន។

ក្រោយពីនោះមក កីឡាកររូបនេះត្រូវបានញាំញីដោយរបួស និងការផ្អាក ហើយថែមទាំង ឡើងគីឡូកាន់រឹតតែច្រើនទៀតនារដូវកាលថ្មីនេះ ដោយបណ្តាលឲ្យរូបគេធ្លាក់ចុះទម្រង់លេងយ៉ាងខ្លាំងសម្រាប់ Chelsea។

គួរបញ្ជាក់ដែរថា Chelsea បច្ចុប្បន្នកំពុងត្រដាបត្រដួសខ្លាំងមែនទែន ដោយរកបានត្រឹមតែ ១៥ ពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន ១៥ លើកកន្លងមក ហើយឥឡូវឈរនៅលំដាប់លេខ ១៦ លើតំបន់កាត់ចោលតែ ១ ពិន្ទុប៉ុណ្ណោះ ហើយនៅរាត្រីថ្ងៃចន្ទនេះត្រូវទៅផ្ទះក្រុមឡើងជើង Leicester City ថែមទៀត ដូច្នេះលទ្ធផលអាចនឹងរឹតតែធ្ងន់ធ្ងរថែមទៀត ប្រសិនបើចាញ់៕    


ប្រភព៖ ដេលីមែល

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់