adverise with khmeread 1

លោក Louis van Gaal និយាយថា Man Utd នឹង​ចប់​ប្រសិនបើ​ចាញ់ Man City

​    ​លោក Van Gaal ទទួលស្គាល់ថា បរាជ័យ​នៅ​ថ្ងៃអាទិត្យ​នៅក្រោម​ថ្វី​ជើង​ក្រុម Manchester City នឹង​សម្លាប់​ក្តីសង្ឃឹម​របស់គាត់​ដើម្បី​ឡើងទៅ​លំដាប់​កំពូល​ទាំង​បួន​។​

​    ​នាយក​ប្រតិបត្តិ​ក្លឹប​បិសាច​លោក Ed Woodward បាន​បណ្តេញ​លោក David Moyes នៅពេលដែល​ក្រុម​ហាក់ដូចជា​មិនអាច​លេង​បាល់ទាត់ Champions League ហើយ​លោក Van Gaal ក៏​រំពឹងថា​នឹង​មានរឿង​បែបនេះ​កើតឡើង​ចំពោះ​គាត់​ផងដែរ​។​

​    ​នៅពេល​សួរថា ការប្រកួត​ថ្ងៃអាទិត្យ​នេះ​ពួកគេ​ត្រូវតែ​ឈ្នះ គាត់​បាន​និយាយថា "​ខ្ញុំ​គិត​ដូច្នោះ​ដែរ​! មែនហើយ ឥឡូវ​យើង​មាន​បួន​ពិន្ទុ​តាម​ពីក្រោយ​ពួកគេ ដូច្នេះ​អ្នក​ត្រូវតែ​ឈ្នះ បើ​មិន​ដូច្នោះ​ទេ គម្លាត​នឹង​កាន់តែ​ធំ​ហើយ​ការប្រកួត​ក៏​នៅសល់​តិច​ទៀត​។ បន្ទាប់មក វា​នឹង​ទៅជា ៧ ពិន្ទុ​ហើយ​យើង​នៅសល់តែ ៨ ប្រកួត​ទៀត​ទេ​។ វា​ពិតជា​ពិបាក​ដើម្បី​ធ្វើឱ្យ​គម្លាត​នោះ​វា​តូច​វិញ​។ វា​ពិតជា​ពិបាក ព្រោះ West Ham United ក៏​នៅ​ពីលើ​យើង​ដែរ​។ ដូច្នេះ​វា​មិនមែន​តែ City ទេ ប៉ុន្តែ​វា​ក៏ West Ham United ដែរ​"​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​នៅតែ​រឹងទទឹង ដោយបាន​និយាយថា "​ខ្ញុំ​មិនដែល​មាន​អារម្មណ៍​ថា​នៅក្រោម​សម្ពាធ​សោះឡើយ​។ ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​ត្រូវតែ​ធ្វើ​។ រាល់ថ្ងៃនេះ នៅពេលដែល​យើង​ចាញ់​ឬក៏​ធ្លាក់​ចេញពី Euro League ឬក៏​លី​ក​ដទៃទៀត បន្ទាប់មក​អស់លោក​បាន​ចោទ​ជា​សំណួរ​ជាច្រើន​។ ប៉ុន្តែ​មូលហេតុ​អ្វី​បានជា​សួរ​? ខ្ញុំ​នៅមាន​កុងត្រា​រយៈពេល​បី​ឆ្នាំ ហើយ​វា​ត្រូវតែ​ដំណើរ​ការឱ្យ​ពេញ​បី​ឆ្នាំ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​គោលបំណង​របស់​ពួកយើង​គឺ​ដើម្បី​ឡើងទៅ​កំពូល​ទាំងបី​ព្រោះ​យើង​ចង់​ធ្វើឱ្យ​បានល្អ​ជាង​រដូវ​កាល​មុន​។ ប៉ុន្តែ​ការរំពឹងទុក​នេះ​គឺ​វា​ខ្ពស់​ពេក ដូច្នេះ​អ្នក​ត្រូវតែ​វិភាគ​លើ​កាលៈទេសៈ និង​គួរ​ធ្វើ​វា​ដូចម្តេច​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់