ឃាត់ចិន៤នាក់លួចយកម៉ូតូនិងវាយប្លន់ជនជាតិចិនដូចគ្នា

ព្រះសីហនុ ៖ ប៉ូលិសខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិន៤នាក់ ក្រោយធ្វើសកម្មភាពលួច កាច់បំបែកសោកលួចយកម៉ូតូ និងវាយប្លន់ជនជាតិចិនដូចគ្នាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅម្តុំឧតុនិយម សង្កាត់៣ ក្រុងព្រះសីហនុ។

ប៉ូលិសនិយាយថា ជនសង្ស័យទាំង៤នាក់រួមមាន ឈ្មោះ Zhou Wen អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ, ឈ្មោះ Tan Bei អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ២សង្កាត់២ ក្រុងព្រះសីហនុ, ឈ្មោះ Lin Wei អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ និងឈ្មោះ Li HongLiang អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ។

វត្ថុតាងចាប់យកបានរួមមាន ឧបករណ៍សម្រាប់ចម្លងសោ, ឧបករណ៍សម្រាប់ឆ្កឹះសោ, សក់ក្លែងក្លាយចំនួន២ (សម្រាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ), ស្រោមមុខខ្មៅ ឃើញតែរង្វង់ភ្នែកចំនួន៤ (សម្រាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ), ដំបងដែករលាស់ចំនួន២ដើម, មួកចំនួន ៣, ពិលឆក់ចំនួន ១, វិទ្យុទាក់ទងចំនួន ១, ម៉ាស៊ីនឆូតលុយ ចំនួន ១, លិខិតឆ្លងដែន ចំនួន ០២ច្បាប់, ផ្លែកាច់សោកម៉ូតូចំនួន១៤ ផ្លែ, ដងសម្រាប់កាច់បំបែកសោកម៉ូតូលេខ ៨ ចំនួន ២ដើម, ដែកកាច់បំបែកសោ Solex ២ដើម, ឧបករណ៍សម្រាប់បើកLock សន្ទះសោម៉ូតូ១, ម៉ាស់ ចំនួន ១០, សោម៉ូតូចំនួន ៣, សោអក្សរ T ចំនួន ២, ឧបករណ៍សម្រាប់បំបែកកញ្ចក់រថយន្ត ចំនួន ១, ឧបករណ៍សម្រាប់ផ្តាច់ប្រព័ន្ធ Lock រថយន្ត ចំនួន ១, ឧបករណ៍សម្រាប់កាច់បំបែកសោទូរដែក ចំនួន ១, ឧបករណ៍សម្រាប់ឆ្កឹះសោទា្វររថយន្ត, ទ្វារផ្ទះ, សោម៉ូតូ, សោរផ្ទះ មួយចំនួនធំ និងម៉ូតូម៉ាក Air Blade ចំនួន៦គ្រឿង។

ករណីនេះកម្លាំងប៉ូលិសជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននិងកំពុងបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab