បាតុករហុងកុងឥឡូវប្រើសុទ្ធតែក្បាច់ជើងកន្ត្រៃហោះទាត់លើប៉ូលិសណាដែលព្យាយាមតាមចាប់ពួកគេ

ប៉ូលិសហុងកុងបានព្រមាននៅថ្ងៃអង្គារនេះថា អំពើហិង្សានៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីបានកើនឡើងដល់ "កម្រិតគំរាមកំហែងដល់អាយុជីវិត" បន្ទាប់ពីការប៉ះទង្គិចគ្នាជាថ្មីបានធ្វើឱ្យរញ្ជួយទីក្រុងកាលពីចុងសប្តាហ៍។

វីដេអូមួយបង្ហាញបាតុករហុងកុងប្រើរន្ទះជើងហោះទាត់ប៉ូលិស ដែលព្យាយាមចាប់ខ្លួនសកម្មជនផ្សេងទៀតនៅសង្កាត់ Mong Kok កាលពីថ្ងៃអាទិត្យ។

វីដេអូមួយផ្សេងទៀត ក៏ត្រូវបានថតក្នុងសង្កាត់នេះដែរ ដោយបង្ហាញអ្នកកាសែតហុងកុងត្រូវបានចាប់ខ្លួនដោយប៉ូលិស បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទគប់ក្បាលប៉ូលិសនឹងកញ្ចប់សណ្ដែកដី៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab