Luka Modricសុំកុំឲ្យ Gareth Bale ចាកចេញពីក្លឹប Real Madrid

        កីឡាករ Luka Modricបាន​អង្វរ​កីឡាករ Gareth Bale កុំ​ឲ្យចាកចេញពីក្លឹប Real Madrid ដោយអះអាងថា Bale មានតួនាទីយ៉ាងសំខាន់ក្នុងក្រុម​ Real ។

 

        Baleគ្រោង​រកច្រក​ចេញ​ពីក្លឹប Real Madrid នៅ​ឆ្នាំក្រោយ បន្ទាប់ពី​គ្រូបង្វឹកលោកZinedine Zidane ព្យាយាម​បង្ខំ​ឲ្យចាកចេញនៅរដូវក្តៅនេះ។​ កីឡាករសញ្ជាតិវ៉េល​រូបនេះគ្រោងចូលរួម​ជាមួយ​ក្លឹបចិន Jiangsu Suning ក្នុងកិច្ច​សន្យា​ខ្ចីជើង​ពេញ​មួយឆ្នាំ ដោយរកបាន​ប្រាក់ឈ្នួល១​លានផោន​ក្នុង​មួយសប្តាហ៍​ ប៉ុន្តែក្លឹប Real បាន​ដក​ខ្លួន​ចេញពី​កិច្ច​ព្រមព្រៀង​នេះវិញ។

        កីឡាករវ័យ​៣០​ឆ្នាំរូបនេះ​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​ក្នុង​ក្រុម​ជម្រើស​របស់​ Real Madrid ដោយ​បង្ហាញមុខ​បាន​៧លើក​និង​រកបាន​២គ្រាប់។ ប៉ុន្តែ​កីឡាករ​រូបនេះទំនងចាកចេញ​នៅ​រដូវក្តៅឆ្នាំ ២០២០ នៅពេល​កិច្ច​សន្យា​ដែលមាន​ប្រាក់ឈ្នួល ខ្ពស់គឺ៦០០.០០០​ផោន​ក្នុងមួយសប្តាហ៍​នៅសល់​ពីរ​ឆ្នាំទៀត។

        ទោះបីជាយ៉ាងណា Bale នឹងស្ថិតនៅក្រោម​ការ​តាម​ដាន​នៅខែមករា​នេះ ប៉ុន្តែនៅពេល​សួរនាំថា តើ​ខ្លួន​ចង់​ឃើញ​ Bale នៅបន្តទៀត​ឬយ៉ាងណានោះ ខ្សែបម្រើវ័យ​៣៤​ឆ្នាំModric​បានឆ្លើយ​ថា “​ប្រាកដណាស់។ គាត់​គឺជា​កីឡាករ​អស្ចារ្យ​ ហើយ​សំខាន់ក្នុងក្រុម​”។

        Modric បន្តថា “គាត់បាន​បង្ហាញចំណុច​ល្អនៅរដូវកាលនេះ។ សង្ឃឹមថា គាត់នឹង​នៅបន្តទៀតនៅរដូវកាល​នេះ និង​ទៅរដូវកាល​ក្រោយ​ទៀត​“៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab