លោក Sam Allardyce: លោក Pochettino នឹងបដិសេធការងារនៅក្លឹប Man Utd

        អតីត​គ្រូបង្វឹក​ក្រុមជម្រើស​ជាតិ​អង់គ្លេសលោក Sam Allardyce​បាន​ប្រាប់​ក្លឹប​ Man Utd​ថា លោក Mauricio Pochettinoនឹង​បដិសេធ​សំណើ​របស់​ពួកគេ។

        សម្រាប់រដូវកាល​ថ្មីនេះក្លឹប Man Utdចាប់ផ្តើមមិនបានល្អទេ ហើយ​គ្រូបង្វឹក Ole Gunnar Solskjaerកំពុងរងសម្ពាធកាន់តែ​ខ្លាំង​ឡើង​ ។ក្រុម​ Man Utd​ឈរនៅលើតំបន់​កាត់ចេញតែ​២​ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់ពី​ឆ្លង​កាត់​៨ប្រកួត​ ហើយពួកគេ​ត្រូវ​ទទួល​ភ្ញៀវ​ហង្សក្រហម Liverpool ដែល​មាន​ទម្រង់លេង​ដ៏អស្ចារ្យ​នៅថ្ងៃអាទិត្យនេះ។

        មាន​ពាក្យចរចាមអារ៉ាមថា លោក Pochettino នឹងចាកចេញពី​ក្លឹប Spurs ដែល​ពួកគេ​ក៏កំពុង​មាន​បញ្ហា​ក្នុងយុទ្ធនាការនេះដែរហើយមក​ចូល​រួម​ជាមួយ​ក្លឹប​  Man Utd ប៉ុន្តែ​លោក Alladyce ទទួល​ស្គាល់ថា គ្រូបង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ​នឹង​បដិសេធសំណើ​របស់​ Man Utd។

        លោក Alladyceបាននិយាយថា “​ខ្ញុំ​មិនគិតថា លោក Pochettino នឹង​ចាកចេញទៅកន្លែងផ្សេងនោះទេខណ:Tottenhamគឺជា​ក្លឹប​ល្អមួយ​និង​ល្អជាងក្រុម​Man Utd។ នេះគឺជាការពិត”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab