Cristiano Ronaldo រកបានគ្រាប់បាល់ទី ៧០០

        កីឡាករកំពូល Cristiano Ronaldo រកបាន​គ្រាប់​ទី​៧០​០​ក្នុង​អាជីព​របស់​ខ្លួន​ ប៉ុន្តែ​មិនអាចជួយ​ក្រុមព័រទុយហ្គាល់​ឲ្យ​ទទួលបានជោគជ័យនោះ​ទេ​។ ក្រុមព័រទុយហ្គាល់​ប្រកួត​ចាញ់​ក្រុមអ៊ុយក្រែន​២-១អំឡុង​ការ​ប្រកួត​ជម្រុះ​ Euro 2020 កាលពីយប់ថ្ងៃច័ន្ទ។

        Ronaldo បានសាងប្រវត្តិសាស្ត្រ​ដោយរកបាន​១គ្រាប់ពីការទាត់​បាល់ប៉េណាល់ទី និងក្លាយជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​៦នាក់ដែល​រកបាន​៧០០គ្រាប់​ឬច្រើន​ជាងនេះក្នុងប្រវត្តិ​បាល់ទាត់ពិភពលោក។

        គេនៅចាំមើលថា តើ​Ronaldo អាចរកបានប៉ុន្មានគ្រាប់បន្ថែមទៀត​មុនពេល​ចូលនិវត្ត។​ ខ្សែប្រយុទ្ធឆ្នើមរូបនេះរកបាន​គ្រាប់បាល់ច្រើន​សម្រាប់​ក្លឹប Real Madrid ដោយរក​បាន​៤៥០​គ្រាប់​ក្នុង៩រដូវកាល​នៅពហុកីឡាដ្ឋាន Bernabeu។ Ronaldo ក៏រកបាន១១៨គ្រាប់ផងដែរ​ អំឡុង​ពេល​បង្ហាញមុខ​នៅ Man Utd​កាលពីឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៩៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab