Willian:ខ្ញុំចង់លេងឲ្យក្លឹប Chelsea ៣០០ប្រកួតទៀត

        ខ្សែប្រយុទ្ធWillianរបស់​ក្លឹប Chelsea ​និយាយ​ថា ខ្លួន​នៅតែ​ពេញ​ចិត្ត​ចង់នៅជាមួយ​ក្លឹប​នេះ​ និង​ចង់បង្ហាញមុខ​៣០០​លើកទៀតសម្រាប់ Chelsea​ ស្របពេល​ដែល​កិច្ច​សន្យា​នៅពហុកីឡាដ្ឋាន Stamford Bridge ជិតនឹងបញ្ចប់។

        ថ្មីៗនេះ​Willian​លេងបាន​៣០០​ប្រកួត​សម្រាប់​ក្រុម​​ Chelsea​ ប៉ុន្តែ​ប្រឈម​មុខ​នឹង​អនាគត​មិនច្បាស់លាស់ ស្របពេល​កិច្ច​សន្យា​នឹង​ចប់នៅ​ដំណាច់​រដូវ​កាល​នេះ ហើយ Chelsea ​មិនទាន់មានគម្រោង​ផ្តល់​កិច្ច​សន្យា​ថ្មីដល់​កីឡាករ​ប្រេស៊ីល​រូបនេះនៅឡើយ​ទេ​ខណ:ដែល​គ្រូបង្វឹក​ Frank Lampard នៅតែមាន​ជំនឿ​លើ​កីឡាករ​វ័យ​ក្មេង​ និងគ្មាន​ការ​ធានា​ថា នឹង​ផ្តល់​កិច្ច​សន្យា​ថ្មី​ដល់​ Willian នៅឡើយ​ទេ។

        ទោះបីជា​យ៉ាងណា Willian បាន​បង្ហើបប្រាប់​ថា ខ្លួន​សប្បាយចិត្ត​នឹង​ឆាកជីវិត​នៅ​ក្លឹប Chelsea ហើយចង់បន្ត​លេង​ឲ្យ​ក្លឹបនេះយូរអង្វែង​ទៀត។Willianបាន​និយាយថា “​ខ្ញុំតែងតែជឿជាក់ថា ខ្ញុំ​អាច​លេង​ច្រើនប្រកួត​ទៀត។ ខ្ញុំ​ជឿជាក់។ ប៉ុន្តែវាពិតជាពិបាក​ ជាពិសេសនៅពេលយើងលេងឲ្យ​ក្លឹប​ធំ​ដូចជា​ Chelsea៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab