គ្រូបង្វឹក Chelsea លោក Guus Hiddink បានចេញមុខការពារខ្សែប្រយុទ្ធរបស់លោកគឺកីឡាករ Diego Costa ដោយអះអាងថា វាមិនត្រឹមត្រូវទេដែលហៅខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះថា មនុស្សភ្លីភ្លើ។
គាត់បានប្រាប់អ្នកសារព័ត៌មានថា "វាធ្ងន់ធ្ងរណាស់! ប្រសិនបើអ្នកដឹងនិយមន័យមនុស្សភ្លីភ្លើ វាមិនមែនជាគាត់ទេ។ វាមិនងាយស្រួលនោះទេ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពដ៏មមាញឹក។ វាពិតជាពិបាក! ដូច្នេះបានជាខ្ញុំការពារគាត់។ ការរួមចំណែករបស់គាត់ពិតជាអស្ចារ្យខ្លាំងណាស់។ ខ្ញុំមិនម៉ៃគាត់ផ្តេសផ្តាសទេ"។
គាត់ក៏បានចោទប្រកាន់សហព័ន្ធបាល់ទាត់អង់គ្លេសចំពោះសកម្មភាពក្នុងការស្វែងរកហេតុផលដើម្បីពិន័យ Costa ខណៈខ្សែប្រយុទ្ធរូបនេះត្រូវបានជាប់បម្រាមបើទោះជាបដិសេធថាមិនបានខាំ Barry ក៏ដោយនោះ៕
