ចង់ស្អាតពេក​ឱ្យគេវះកាត់ត្របកភ្នែក២តង់ ឥឡូវបិទភ្នែកលែងជិតហើយ

ក្នុងករណីស្ដ្រីនេះ ភាពស្រស់ស្អាតគឺត្រូវតែកើតចេញពីត្របកភ្នែកពីរតង់។ ការវះកាត់កែសម្ផស្សបានក្លាយជារឿងធម្មតាទៅហើយក្នុងពេលបច្ចុប្បន្ននេះ ខណៈដែលវាជួយបង្កើតទំនុកចិត្ត និងការគោរពលើខ្លួនឯង។

ដោយចំណាយប្រាក់ ១២.៨០០ យ័ន (១.៨០៩ ដុល្លារ) លើការវះកាត់ ដែលជួយឱ្យនាងមានត្របកភ្នែកពីរតង់ ស្ដ្រីមកពីខេត្ត Hefei ប្រទេសចិន បានជួបសុបិនអាក្រក់ នៅពេលការវះកាត់ធ្វើឱ្យភ្នែករបស់នាងមិនអាចបិទបាន។

ក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងវេបសាយ Pear Video នាង Li បានទៅគ្លីនិកមួយដើម្បីឱ្យគេធ្វើត្របកភ្នែកពីរតង់ចំពោះភ្នែកតឹងរបស់នាង។ ជាលទ្ធផលនៃការវះកាត់ដំបូង នាងមិនពេញចិត្តឡើយ ដូច្នេះខាងគ្លីនិកបានផ្ដល់ការវះកាត់លើកទីពីរ។

ខាងគ្លីនិកសុខចិត្តផ្តល់ជូនការវះកាត់លើកទី៣ដល់នាង តែនាង Li បដិសេធ ដោយសារតែការវះកាត់គ្មានការប្រសើរឡើង និងធ្វើឱ្យនាងកាន់តែអាក្រក់មើល។

ជាលទ្ធផល ភ្នែករបស់នាងមិនអាចបិទបាន ហើយនាងបានទួញសោកដោយសារតែភ្នែករបស់នាងចាប់ផ្តើមព្រិល និងមិនបិទត្របកភ្នែកបានទេ។

ស្ដ្រីរូបនេះក៏បានបញ្ជាឱ្យគ្លីនិកសងប្រាក់នាងវិញ និងធ្វើការវះកាត់ឱ្យភ្នែករបស់នាងបិទបាន​វិញ។ ហើយបន្ទាប់ពីការចរចាមក គ្លីនិកនោះយល់ព្រមសងប្រាក់ ៣ ម៉ឺនយ័ន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab