ផ្ទុះធុងអុស៊ីសែនឆេះឡានពេទ្យ៣គ្រឿង,របួសម្នាក់នៅពេទ្យលោកសង្ឃ

ភ្នំពេញ​ ៖​ មានករណីឆេះរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យលោកសង្ឃបណ្តាលមកពីកាដូរធុងអុកសុីសែនដើម្បីយកអ្នកជំងឺចេញទៅតាមខេត្តកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច​ នៅទីតាំងអគារមន្ទីរពេទ្យព្រះកុសុមៈស្ថិតនៅផ្លូវ១៥០ក្រុម៣៦ភូមិ១២សង្កាត់ទឹកល្អក់២ខណ្ទទួលគោក។

សមត្ថកិច្ចពន្លត់អគ្គីភ័យបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់២ឡាន និងបំពង់ពន្លត់អគ្គីភ័យអស់ចំនួន០៧បំពង់ ទើបរលត់ទាំងស្រុងនៅវេលាម៉ោង១៧និង២០នាទី។

ក្នុងករណីនេះបណ្តាលឱ្យមានមនុស្សរងរបួសចំនួនម្នាក់ និងខូចខាតរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យអស់ចំនួន០៣គ្រឿង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab