រុស្ស៊ីចេញមុខធ្វើជាអ្នកសម្របសម្រួល! មូស្គូនិយាយថា ទ័ពពូទីន "នឹងមិនអនុញ្ញាត" ឱ្យស៊ីរីនិងតួកគីវាយគ្នាដោយផ្ទាល់ឡើយ

រុស្ស៊ីបានដាក់ពង្រាយកងទ័ពនៅចន្លោះកងទ័ពស៊ីរីនិងកងកម្លាំងតួកគីក្នុងគោលបំណងរារាំងការប៉ះទង្គិចគ្នាជាថ្មីនៅភាគខាងជើងប្រទេសស៊ីរី។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារទី១៥តុលា។

រដ្ឋាភិបាលក្រុងមូស្គូបាននិយាយថា ទាហានរបស់ខ្លួនកំពុងចុះល្បាតតំបន់នៅខាងក្រៅទីក្រុង Manbij ដែលដណ្តើមកាន់កាប់ដោយកម្លាំងរដ្ឋាភិបាលស៊ីរីកាលពីថ្ងៃអង្គារ ដើម្បីទប់ស្កាត់ការវាយប្រហាររបស់តួកគី។

រុស្ស៊ី ដែលគាំទ្ររដ្ឋាភិបាលស៊ីរី បាននិយាយថា "គ្មាននរណាម្នាក់ចាប់អារម្មណ៍" ចំពោះការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលស៊ីរីនិងកងកម្លាំងតួកគីទេ ហើយថា "ទីក្រុងមូស្គូនឹងមិនអនុញ្ញាតិការប្រយុទ្ធគ្នានេះកើតឡើងជាដាច់ខាត"។

ប៉ុន្តែវិមានក្រឹមឡាំងមិនអាចទប់ទល់ជាប់ឡើយនូវការប៉ះទង្គិចគ្នាមួយចំនួននៅជុំវិញទីក្រុងនោះ ខណៈដែលរដ្ឋាភិបាលតួកគីនិយាយថាទាហានរបស់ខ្លួនម្នាក់ត្រូវបានសម្លាប់ និង ៨ នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយកាំភ្លើងត្បាល់។ តួកគីនិយាយថា ខ្លួនបានបាញ់តបវិញ ហើយសម្លាប់ភេរវករចំនួន ១៥ នាក់។

វីដេអូក៏បានបង្ហាញផងដែរនូវកងកម្លាំងរុស្ស៊ីកាន់កាប់អតីតមូលដ្ឋានទ័ពអាមេរិកាំងមួយនៅខាងក្រៅទីក្រុង Manbij ដែលបោះបង់ចោលដោយកម្លាំងអាមេរិកភ្លាមៗបន្ទាប់ពីលោកត្រាំបញ្ជាឱ្យពួកគេដកចេញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab