adverise with khmeread 0963c5d2 9824 454b a49c 2a73dfbfe447

ស្រវឹង​បើ​រថយន្ដ​ឡិច​ស៊ី​ស​RX330​ចុះ​ពី​ស្ពាន​ជ្រោយចង្វារ​ជ្រុល​បុក​រង្វង់​មូល​

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​បើករថយន្ដ​ឡិច​ស៊ី​ស​RX330​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ចុះ​ពី​ស្ពាន​ជ្រោយចង្វារ​ជ្រុល​ទៅបុក​ខឿន​រង្វង់​មូល​ត្រើយ​ខាងកើត​បណ្ដាល​ឲ្យ​រង​ការខូចខាត​និង​រថយន្ដ​ដាច់​កាឡេ​ទៅមុខ​លែងរួច​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០១​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩ ខែ​មិនា  ឆ្នាំ​២០១៦ នៅ​ចំណុច​រង្វង់​មូល​ជ្រោយចង្វា​ត្រើយ​ខាងកើត  ស្ថិតក្នុង​សង្កាត់  ជ្រោយចង្វារ  ខណ្ឌ​ជ្រោយចង្វារ  រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​មាន​រថយន្ដ​មួយគ្រឿង​ម៉ាក ឡិច​ស៊ី​ស​RX330 ពណ៍​ស​ពាក់​ស្លាក​លេខ  ភ្នំពេញ​​ 2AC-3670 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​ចុះ​ពី​ស្ពាន​ជ្រោយចង្វារ​ចាស់​មិន​បន្ថយល្បឿន​ក៏​ជ្រុល​ទៅបុក​ខឿន​រង្វង់​មូល​ពេញទំហឹង​បណ្ដាល​រង​កាត​ខូចខាត។ ចំណែក​រថយន្ដ​ដាច់​កាឡេ​ខាងមុខ​ផ្នែក​ខាងឆ្វេង​បន្តដំណើរ​ទៅមុខ​លែងរួច តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​នោះទេ​។​

    ប្រភព​ដដែល​បាន​បន្តថា​ក្រោយពី​កើ​ហេតុ​ម្ចាស់​រថយន្ដ​បង្ក​ត្រូវបាន​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​គល់ស្ពាន​ធ្វើការ​ឃាត់ខ្លួន និង​បាន​ទំនាក់ទំនង​ទៅ​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ដ​ទៅ​រក្សាទុក​នៅ​ការ​យា​ល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់