រឿងមិននឹកស្មាន! ក្មេងស្រីអាយុ១០ឆ្នាំលង់ទឹកស្លាប់ក្នុងអាងងូតទឹកក្តៅតូចមួយ ដោយសារតែជាប់សក់នៅឆ្នុកបាតអាង

ក្មេងស្រីអឺរ៉ុបអាយុ ១០ឆ្នាំមួយរូបបានលង់ទឹកស្លាប់នៅក្នុងអាងងូតទឹកក្តៅមួយក្នុងទីក្រុងឌូបៃ ក្នុងប្រទេសអារ៉ាប់រួមអេមីរ៉ាត បន្ទាប់ពីសក់របស់នាងបាន "ជាប់" នៅក្នុងឆ្នុងបាតអាងទឹកឈ្មោះ Jacuzzi។

ក្មេងស្រីជំទង់រូបនេះត្រូវបានគេរកឃើញ "បាត់ចលនា" នៅឯបាតអាងងូតទឹកក្តៅនៅក្នុងសង្កាត់ ​Bur Dubai បន្ទាប់ពីនាងបានស្នើសុំការអនុញ្ញាតពីឪពុកនាងដើម្បីប្រើប្រាស់អាងទឹក Jacuzzi។​ នេះបើយោងតាមវេបសាយ Gulf News។

ប្រធានស៊ើបអង្កេតទីតាំងកើតហេតុនៅអង្គភាពប៉ូលិសក្រុងឌូបៃលោកវរសេនីយ៍ឯក Ahmad Humaid Al Marri បាននិយាយថា ឪពុករបស់នាងបានប្រញាប់ប្រញាប់រត់ទៅខាងក្រៅ បន្ទាប់ពី "សម្គាល់ឃើញថាបាត់កូនស្រីរបស់ខ្លួនយូរ" ហើយប្រទះឃើញកូនស្រីរបស់គាត់ "ជាប់នៅក្រោមអាងទឹក"។

ប៉ូលិសមិនបានបង្ហើបពីសញ្ជាតិរបស់ក្មេងស្រីនោះទេ ដោយគ្រាន់តែពណ៌នានាងថាជាជនជាតិអឺរ៉ុបប៉ុណ្ណោះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab