adverise with khmeread 6dfffdeb 75e4 480b 9e73 6f1e1e09868a

ប៉ង​លួច​ម៉ូតូ​កង់​បី​អ្នកស្រុក​ពេលយប់​ជាប់​ខ្នោះ​ប៉ូលិស​

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ក្នុងចំណោម​៣​នាក់ ក្នុងករណី​ប៉ុនប៉ង​លួច​រឺ​ម៉ក​ម៉ូតូ​កង់​បី​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៩ មីនា​២០១៦ ​ម៉ោង​៣​ និង​៤៥​នាទី​ស្ថិតនៅ​ចំនុច​មុខ​វត្ត​ទួល​សង្កែ ​ក្រុមទី​៦ ​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ស្សី​កែវ។​

    ប៉ូលិស​និយាយថា  ជនសង្ស័យ​១-​ឈ្មោះ​សុខ ចិ​ត្រា ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​​ស្នាក់នៅ​ភូមិ​ពុទ្រា​សង្កាត់​គោក​រកា​ខណ្ឌ​សែន​សុខ មុខរបរ​គ្មាន (​ឃាត់ខ្លួន​)២-​ឈ្មោះ​លឹម ពៅ​ភេទ​ប្រុស​អាយុ​២៥​ស្នាក់នៅ​ផ្ទះជួល​ផ្លូវជាតិ​៤​ជ​ម្លូ​វ័ន​សង្កាត់​ចោមចៅ​ខណ្ឌ​ពោ​សែន​ជ័យ​មុខរបរ​គ្មានទើប​ចេញពី​ពន្ធនាគា​បាន​១​ខែ​(​ឃាត់ខ្លួន​)​និង​៣-​ឈ្មោះ​អា  ជ្រូក​ភេទ​ប្រុស​អាយុ​ប្រហែល​២៥​ឆ្នាំ​ច្រើ​ន​ស្នាក់នៅ​ម្តុំផ្លូវ​រថ​ភ្លើ​ង​សង្កាត់​ទូល​សង្កែ​មុខរបរ​(​រត់គេចខ្លួន​បាត់​។​

    សម្ភារៈ​ដកហូត​មាន​១- ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​កូរ៉េ​ផ្លាកលេខ ធ​២៥៩៧​ភព​១,២ -​ដាវ​ចំនួន​១,៣ -​កូនសោ​មួយចំនួន​,៤​កន្ត្រៃ ១,៥ ដង្កាប់​ចំនួន​១​។​

    តាម​ចម្លើយសារភាព​ជនសង្ស័យ​ទាំង​២​នាក់​និយាយថា​ខ្លួន​ពិតជា​មានបំណង​លួច​រុឺុ​ម៉ក​ម៉ូតូ​កង់​បី​ប្រាកដ​មែន​។​

    បច្ចុប្បន្ន​ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក​បក្ខពួក តាម​ឃាត់ខ្លួន​ឈ្មោះ​ជ្រូក​ដែល​គេចខ្លួន​បន្ថែមទៀត​និង​កសាង​សំណុំរឿង​បញ្ជូន​តាម​និតិ​វិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់