ប្រធានសហព័ន្ធបាល់ទាត់ប៊ុលហ្គារីលាលែងតំណែង បន្ទាប់ពីមានការរើសអើងជាតិសាសន៍ ពេលប្រកួតជាមួយក្រុមអង់គ្លេសកាលពីយប់ថ្ងៃចន្ទ

        ប្រធាន​សហព័ន្ធ​បាល់ទាត់​ប៊ុលហ្គារី លោក Borislav Mihaylov បាន​លាលែង​ពី​តំណែង​ បន្ទាប់ពី​កើតមាន​ហេតុ​ការណ៍​រើសអើង​ជាតិសាសន៍​ ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​កាលពី​យប់ថ្ងៃច័ន្ទប្រែជា​អាប់អួរ​។

        កីឡាករ​ស្បែកខ្មៅ​របស់ក្រុមអង់គ្លេស​និង​ក្រុម​ការងារ​បាន​រង​ការប្រមាថ​ អំឡុង​ពេលប្រកួត​ ប៉ុន្តែ​ការប្រកួត​នេះ​​បាន​ដំណើរ​ការរហូត​ដល់​ចប់​ដោយ​ក្រុម​អង់គ្លេស​បាន​យក​ឈ្នះ​ ៦-០ លើ​ក្រុម​ប៊ុលហ្គារី ។

        លោក Borislav បានរងការរិះគន់ ហើយ​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្គារីលោក Boyko Borissov ទាមទារឲ្យ​លោក​លាលេង​ និង​គំរាម​ដកមូលនិធិ​របស់រដ្ឋផងដែរ។ នៅពេល​នេះ​សហព័ន្ធបាល់ទាត់​ប៊ុល​ហ្គារី​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់ថា លោក Borislav បាន​លាលែង​ ស្របពេល​ UEFA គ្រោង​នឹង​ដាក់​ទណ្ឌកម្ម។

        នាយក​រដ្ឋមន្ត្រីប៊ិលហ្ការីលោក Boyko បាន​បង្ហោះសារតាម​ទ្វីតធើ​អំពី​អ្វីដែល​បាន​កើត​ឡើង​កាល​ពីយប់ថ្ងៃ​ច័ន្ទ។ លោក​សរសេរថា “​ខ្ញុំ​ថ្កោលទោសចំពោះ​ទង្វើ​របស់​អ្នក​គាំទ្រ​មួយ​ចំនួន​នៅពហុកីឡាដ្ឋាន​។ វាមិនអាចទទួល​យក​បាន​សម្រាប់​ប៊ុលហ្គារី”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab